បន្ទាប់ពីរយៈពេលជិតប្រាំមួយឆ្នាំ ពេលនេះពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត (CIMIF) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG) បាននឹងត្រលប់មកវិញយ៉ាងអស្ចារ្យក្នុងឆ្នាំ 2025។ ពិព័រណ៍ទាំងពីរនេះត្រូវបានរៀបចំដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd និងសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា (TAFTAC)។ ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី ០6-០9 ខែសីហា ឆ្នាំ2025 ហើយពិព័រណ៍នឹងនាំយកមកនូវក្រុមហ៊ុនល្បីៗ អ្នកជំនាញផ្នែកឧស្សាហកម្ម អ្នកជំនាញច្នៃប្រឌិត និងវិនិយោគិនជាច្រើន ដើម្បីចូលរួម នឹងស្វែងយល់អំពីវិស័យឧស្សាហកម្មនៅកម្ពុជាដែលកំពុងរីកចម្រើនជាលំដាប់។
ការវិលត្រឡប់មកក្នុងវិស័យឧស្សាហកម្មឡើងវិញក្រោយរយៈពេលប្រាំមួយឆ្នាំ
វិស័យឧស្សាហកម្មផលិតកម្ម និងវាយនភណ្ឌរបស់កម្ពុជា បានឆ្លងកាត់ការប្រែប្រួលយ៉ាងច្រើន ចាប់តាំងពីពេលកន្លងមកនៃពិព័រណ៍ CIMIF និង CTG ដោយមានការស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងលឿន កំណើនការវិនិយោគពីបរទេសកាន់តែខ្ពស់ និងអនុវត្តន៍ការចាត់ចែងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មដោយរដ្ឋាភិបាលកម្ពុជា បានបង្កើនលទ្ធភាព និងភាពរីកច្រើនយ៉ាងខ្ពស់ ក្នុងការប្រកួតប្រជែងក្នុងតំបន់អាស៊ាន។
ការត្រលប់មកវិញនៃពិព័រណ៍ CIMIF និង CTG ក្នុងឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលផ្តល់ឱកាសដល់អ្នកតាំងពិព័រណ៍ និងអ្នកទិញពីជុំវិញពិភពលោកបានចូលរួមជាមួយគ្នាថ្មី ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ ជំនាញ និងជម្រុញកំណើនអាជីវកម្ម ហើយពិព័រណ៍នេះនឹងបង្ហាញពីការវិវត្តឧស្សាហកម្មរបស់កម្ពុជា ម៉ាស៊ីននិងឧបករណ៍ថ្មីៗ ដំណោះស្រាយផ្សេងៗដែលទាក់ទាង ក្នុងវិស័យការផលិតវាយនភណ្ឌ។
ការរីកចម្រើនរបស់វិស័យឧស្សាហកម្ម និងវាយនភណ្ឌកម្ពុជា
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា បានឃើញកំណើនថេរនៃវិស័យផលិតឧស្សាហកម្ម ជាពិសេសវិស័យសម្លៀកបំពាក់ និងវាយនភណ្ឌ ដែលនៅតែជាគំនាស់ស្នូលនៃសេដ្ឋកិច្ចជាតិ។ ដោយមានការជំរុញពីរដ្ឋាភិបាលក្នុង វិស័យឧស្សាហកម្ម ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការលើកលែងពន្ធនានា បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅចាប់អារម្មណ៍កាន់តែខ្លាំងសម្រាប់ក្រុមហ៊ុនផលិតមកពីបណ្តាប្រទេសនានា។ ជាមួយនឹងការជឿអនុម័តការផលិតបៃតង និងការផលិតវាយនភណ្ឌប្រកបដោយចីរភាព កម្ពុជា ត្រូវបានកត់សម្គាល់ថាជាប្រទេសដឹកនាំដែលមានវិស័យឧស្សាហកម្មល្អ និងទំនួលខុសត្រូវ។ ដោយមានបរិយាកាសអាជីវកម្មល្អ និងការវិនិយោគបរទេសបន្តកើនឡើង ពិព័រណ៍ CIMIF និង CTG ឆ្នាំ ២០២៥ នឹងផ្តល់ច្រកទ្វារយុទ្ធសាស្រ្តសម្រាប់ម៉ាក និងអ្នកផ្គត់ផ្គង់អន្តរជាតិដែលចង់បង្កើត ឬពង្រីកវត្តមានរបស់ខ្លួនក្នុងទីផ្សារកម្ពុជា។
អ្វីដែលអាចរំពឹងទុកនៅពិព័រណ៍ CIMIF & CTG ២០២៥
ក្នុងព្រឹត្តការណ៍ពិព័រណ៍ នឹងបង្ហាញពីបច្ចេកវិទ្យាម៉ាស៊ីនឧស្សាហកម្មស្វ័យប្រវត្តិថ្មីៗ ដំណោះស្រាយផ្នែកសម្លៀកបំពាក់ និងវាយនភណ្ឌប្រកបដោយចីរភាព ដែលស្របតាមនិន្នាការទីផ្សារពិភពលោក បូករួមជាមួយវេទិកា ក៏ដូចជាសិក្ខាសាលាឧស្សាហកម្មជាច្រើន ដែលនឹងផ្តល់ឱកាសដល់ភ្ញៀវចូលរួម ក្នុងការយល់ដឹងអំពីនិន្នាការសំខាន់ៗ និងកិច្ចពិភាក្សាលម្អិត។ ពិព័រណ៍នេះនឹងរួមបញ្ចូលនូវឱកាសក្នុងការចាប់ដែគូអាជីវកម្ម បណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយ ដើម្បីផ្សាភ្ជាប់ជាមួយម្ចាស់ក្រុម ហ៊ុន អ្នកសម្រេចចិត្តសំខាន់ៗ ព្រមទាំងបង្ហាញបច្ចេកវិទ្យាផលិតដោយភាពច្នៃប្រឌិតចុងក្រោយដោយផ្ទាល់។ ជួបជាមួយក្រុមហ៊ុន អ្នកតាំងពិព័រណ៍ពីជុំវិញពិភពលោក និងអ្នកជំនាញឧស្សាហកម្ម CIMIF និង CTG ២០២៥ នឹងក្លាយជាទិសដៅសំខាន់សម្រាប់អាជីវកម្មក្នុងវិស័យឧស្សាហកម្ម និងវាយនភណ្ឌរបស់កម្ពុជា។
ចូលរួមជាមួយយើងនៅឆ្នាំ ២០២៥!
CIMIF និង CTG ២០២៥ សូមអញ្ជើញអ្នកដឹកនាំឧស្សាហកម្ម អ្នកជំនាញ និងភាគីពាក់ព័ន្ធចូលរួមជាផ្នែកមួយនៃការត្រលប់ដ៏អស្ចារ្យនេះ។ ការចូលរួមនៅពិព័រណ៍យើងខាងមុខនេះ ដើម្បីការរីកចម្រើនវិស័យឧស្សាហកម្ម និងវាយនភណ្ឌកម្ពុជា ការបើកទទួកកក់ស្តង់ចាប់តាំងពីថ្ងៃនេះ!
សម្រាប់ព័ត៌មានបន្ថែម https://www.chanchao.com.tw/CIMIF/ https://www.chanchao.com.tw/CTG/ or our Facebook: https://www.facebook.com/CamboExpo
ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី៩ ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី៩ | |
ទីតាំង៖ | មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ |
កាលបរិចេ្ឆទ៖ | 06-09 សីហា 2025 |
ម៉ោង៖ | សីហា 06-08,2025 09:00 – 17:00 សីហា 09,2025 09:00 – 15:00 |
ការចូលរួមទស្សនា៖
| 1. សម្រាប់អ្នកទស្សនា និងអ្នកជំនាញតែប៉ុណ្ណោះ 2. កុមារក្រោមអាយុ ១៦ ឆ្នាំ មិនអនុញ្ញាតឱ្យចូលបានទេ |
Yorkers Trade & Marketing Service Co., Ltd.
Yorkers Trade & Marketing Service Co., Ltd. គឺជាក្រុមហ៊ុនរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិ នៅក្នុងតំបន់អាស៊ាន និងអាស៊ីខាងត្បូងអស់រយៈពេល ៣ទសវត្សរ៍។ Yorkers បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ជាច្រើន ដែលពាក់ព័ន្ធនឹងវិស័យគ្រឿងយន្ត និងម៉ាស៊ីន នៅប្រទេសបង់ក្លាដែស កម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ជាមួយបទពិសោធន៍ដ៏ច្រើន ក្នុងវិស័យនេះ Yorker Trade Fair នឹងក្លាយជាវេទិកាដ៏ល្អបំផុត សម្រាប់ស្វែងរកឱកាសពាណិជ្ជកម្មនៅក្នុងទីផ្សារអន្តរជាតិ។
- Vietnam Exhibitions: https://www.chanchao.com.tw/Vietnam-expo/
- Bangladesh Exhibitions: https://www.chanchao.com.tw/Bangladesh-expo/
- Cambodia Exhibitions: https://www.chanchao.com.tw/Cambodia-expo/
- Myanmar Exhibitions: https://www.chanchao.com.tw/Myanmar-expo/
- Thailand Exhibition: https://intelligentasia-thailand.chanchao.com.tw/en
For more information, please visit: https://www.chanchao.com.tw/en/
Local contact: 010 792 242 | 011 444 153