លែងជាជម្រើសទី១ទៀតហើយ! រូបិយបណ្ណ ២ប្រភេទនេះ អាចនឹងជំនួសលុយដុល្លារក្នុងពេលអនាគតដ៏ខ្លី
Kan DaraMAY 8 20257.2 K views

លុយដុល្លារ​អាមេរិក (USD) ជារូបិយបណ្ណសំខាន់បំផុតនាពេលបច្ចុប្បន្ន ដែលប្រើប្រាស់ជាឧបករណ៍សម្របសម្រួលក្នុងការជួញដូរអន្តរជាតិ ការទុកសន្សំ (reserve currency) និងជាទុនចម្បងសម្រាប់ធនាគារជាតិជាច្រើន។ ប៉ុន្តែយោងតាមការស្រាវជ្រាវថ្មីៗ ពីក្រុមអ្នកមានជំនាញហិរញ្ញវត្ថុ បានបង្ហាញថា រូបិយបណ្ណ ២ប្រភេទ ខាងក្រោមនេះ អាចនឹងជំនួសលុយដុល្លារ (USD) នាពេលអានាគត៖

/. លុយអឺរ៉ូ (Euro - EUR) ជារូបិយបណ្ណសមាជិករបស់សហភាពអឺរ៉ុប ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ហើយក្លាយជារូបិយបណ្ណអន្តរជាតិដែលមានអានុភាពលំដាប់ទី ២ បន្ទាប់ពីដុល្លារ។ លុយអឺរ៉ូត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការជួញដូរ និងទុកសន្សំ ប៉ុន្តែបញ្ហាជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុបជាបន្តបន្ទាប់ និងវិបត្តិធនាគារមួយចំនួន បានកាត់បន្ថយទំនុកចិត្តជាសកល។

២/. យ៉ន់ចិន (Renminbi - RMB)៖ ចិនបានដាក់គោលនយោបាយជំរុញឲ្យរូបិយបណ្ណរបស់ខ្លួនក្លាយជារូបិយបណ្ណអន្តរជាតិ តាមរយៈការចូលរួមក្នុងបណ្តាញជួញដូរ និងខ្សែក្រវាត់ “Belt and Road Initiative” ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកលត្រូវបានអនុម័តដោយរដ្ឋាភិបាលនៃប្រទេសចិនក្នុងឆ្នាំ ២០១៣ ដើម្បីវិនិយោគនៅក្នុងប្រទេសជាង ១៥០ និងអង្គការអន្តរជាតិ។ លុយយ៉ន់ក៏ត្រូវបានបញ្ចូលក្នុងសមាសធាតុ SDR របស់ IMF ចាប់ពីឆ្នាំ ២០១៦ ផងដែរ។ ទោះជាយ៉ាងណា ភាពអស្ថិរភាពនៃទំហំទីផ្សារ និងការគ្រប់គ្រងរឹងមាំពីរដ្ឋាភិបាលចិននៅតែជាបញ្ហាសំខាន់នៅឡើយ។

គួរជម្រាបផងដែរថា បើទោះបីបច្ចុប្បន្នពាណិជ្ជកម្មសកល ៨០% នៅតែប្រើដុល្លារ ប៉ុន្តែមានសញ្ញាបញ្ជាក់ថាអំណាចរបស់វាកំពុងចាប់ផ្តើមចុះខ្សោយហើយ ស្របពេលដែលការប្រើប្រាស់រូបិយបណ្ណផ្សេងៗបាននឹងកំពុងកើនឡើង។ ប្រធានផ្នែកស្រាវជ្រាវនៃធនាគារកំពូលរបស់សហរដ្ឋអាម៉េរិក J.P. Morgan លោកស្រី Joyce Chang បានលើកឡើងថា «រូបិយប័ណ្ណដុល្លារអាចនៅមានអំណាចក្នុងរយៈពេលខាងមុខបន្តិចទៀត ប៉ុន្តែវាមិនខ្លាំងដូចមុនឡើយ»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia