ម៉ូតូពាក់ផ្លាកលេខ "រាជធានី-ខេត្ត" អាចប្ដូរមក "កម្ពុជា" បាន ខណៈនេះជាឯកសារត្រូវមាន
Bunthoeun KoemMAY 20 20256.2 K views

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) សម្រាប់ទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត (ម៉ូតូកង់បី) និង ម៉ូតូកង់បួន ដែលអាចឲ្យម្ចាស់យាន្ដជំនិះជ្រើសរើសនូវលេខដែលខ្លួនពេញចិត្ដបាន។

ក្រោយការបញ្ចេញផ្លាកលេខពិសេសនេះរួចមក មានបងប្អូនជាច្រើនបានចោទសួរថា តើផ្លាកលេខ "រាជធានី-ខេត្ត" អាចប្ដូរមក "កម្ពុជា" សម្រាប់ម៉ូតូ ម៉ូតូកង់បី ឬម៉ូតូកង់បួនបានដែរឬទេ? ត្រូវមានឯកសារអ្វីខ្លះ? ហើយតម្លៃប៉ុន្មាន?

តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា អាចស្នើសុំប្ដូរបាន ដោយត្រូវបំពេញបែបបទស្នើសុំរក្សាទុកលេខចុះបញ្ជី “រាជធានី-ខេត្ត”សិន។ ហើយក្នុងនោះត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារដូចខាងក្រោម៖

- ពាក្យសុំរក្សាទុកលេខចុះបញ្ជីយានជំនិះ

- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (លើកលែងទោចក្រយានយន្ត)

- អត្តសញ្ញាណម្ចាស់កម្មសិទ្ធិ៖

១. រូបវន្តបុគ្គល៖

  • ពលរដ្ឋខ្មែរ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
  • ជនបរទេស ៖ លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន (ច្បាប់ដើមចេញដោយស្ថាប័នមានសមត្ថកិច្ច)

២. នីតិបុគ្គល៖

- វិញ្ញាបនបត្រចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច)

- បណ្ណសម្គាល់យានជំនិះចាស់ និងផ្លាកលេខសម្គាល់យានជំនិះ (ច្បាប់ដើម)

ក្នុងនោះចំពោះ កម្រៃសេវា៖

- ចុះបញ្ជីលេខពិសេស ១២០.០០០៛

- រក្សាទុកលេខរាជធានី-ខេត្ត ១.០០០.០០០៛

499813181 1013729574271370 3691494285716491706 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia