តម្លៃធូរកប់! ក្រុមហ៊ុនតូយ៉ូតាបញ្ចេញរថយន្តស៊េរីថ្មី ម៉ូឌែល Wigo 2024 តម្លៃជាង១ម៉ឺន$នៅខ្មែរ
នារី AUTOJUNE 26 202320.9 K views

ជាដំណឹងដ៏រីករាយមួយសម្រាប់ហ្វ្រេនៗដែលតែងតែនិយមចូលចិត្តរថយន្តដែលចេញពីក្រុមហ៊ុនជប៉ុន​តូយ៉ូតា និងប្រិយមិត្តដែលមានថវិការក្រោម២ម៉ឺនដុល្លារទុកសម្រាប់ទិញរថយន្ត ខណៈពេលនេះ ក្រុមហ៊ុនតូយ៉ូតាខេមបូឌាបានបញ្ចេញរថយន្តស៊េរីថ្មី ម៉ូឌែល Wigo 2024 តម្លៃត្រឹមជាង១ម៉ឺនដុល្លារនៅខ្មែរ។

១

យោងតាមផេកផ្លូវការ​របស់ Toyota Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា រថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 𝟐𝟎𝟐𝟒 ផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី ជាមួយប្រវែងសរុប ៣,៧៦០ មម ទទឹង ១,៦៦៥ ម.ម កំពស់ ១,៥១៥ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២,៥២៥ ម.ម និងកំពស់ពីដីទៅបាតរថយន្ត១៦៥ ម.ម ជាមួយតម្លៃក្រោម ២ ម៉ឺនដុល្លារ (១៩៩០០$)។

២

បើនិយាយអំពីរូបរាងវិញ រថយន្តនេះមាន រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ ដោយការរចនាផ្នែកខាងក្រៅមានលក្ខណះស្ព័រ និង មានអំណាចទាំងផ្នែកចង្កៀង និង កាងលំហូខ្យល់ខាងមុខ និង ខាងក្រោយ ជាមួយនឹងការរចនាផ្នែកចំហៀងបែប𝟑𝐃 អូសកាត់ពីទ្វាខាងមុខដល់ខាងក្រោយ។ ថ្វីត្បិតតែនេះជារថយន្តលំដាប់ថវិការក៏ប៉ុន្តែវាក៏បានបំពាក់នូវចង្កៀង 𝐋𝐄𝐃។​

Duoi Xe Wigo 2023 Powersteam

រីឯប្រណិតភាពនៃផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយទាំងជួរខាងមុខ និង ខាងក្រោយ ហើយការរចនាតាប្លូនិងបរិក្ខាប្រើប្រាស់បង្ហាញនូវលក្ខណះស្ព័រសាកសមសម្រាប់មិត្តៗយុវវ័យ។ លើសពីនេះក៏បានបំពាក់នូវអេក្រង់កំសាន្ត 𝐓𝐨𝐮𝐜𝐡 𝐒𝐜𝐫𝐞𝐞𝐧 ទំហំ៨អ៊ីញ​ថែមទៀត។

Wigo 2.jpg

ទាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរវិះ តូយ៉ូតាតែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បង ជាក់ស្តែងរថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព ៦ គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ លើសពីនេះ វាក៏បានបំពាក់មកនូវមុខងារទំនើបមួយគឺ 𝐁𝐥𝐢𝐧𝐝 𝐒𝐩𝐨𝐭 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។

2888881 A2f7990e90cfbce3fcca49467e892ebb

គួរជម្រាបផងដែរថា ប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់ដឹងព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈផេកផ្លូវការ Toyota Cambodia ដោយផ្ទាល់បាន ឬតាមរយៈផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗៕

Toyota Wigo 03

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia