កុំមើលរំលង! ២០២៥ ១ខែសល់១០០ដុល្លារ អាចធ្វើរឿង៥នេះ បើចង់បានចំណូលបន្ថែម កើនលុយ លុយ សល់ទ្រព្យ
Toeuy HongMARCH 15 2025676 views

ពេលខ្លះមនុស្សតែងតែមើលរំលងតួលេខតូចតាច។ ជាក់ស្ដែងអ្នកខ្លះមួយខែសល់១០០ដុល្លារតែមិនដឹងយកលុយនេះធ្វើអីទើបធ្វើឲ្យលុយរបស់ពួកគាត់កាន់តែកើនឡើងជាលំដាប់។ ដោយសារតែគិតថាមួយខែសល់១០០ដុល្លារមិនអាចធ្វើអ្វីបានជាដំកំភួនដូច្នេះពួកគាត់ចេះតែយកលុយចាយហើយលទ្ធផលមិនមានសល់លុយជាដំកំភួនសោះ។

ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកគួរគិតគូធ្វើ ប្រើសិនបើមួយខែសល់លុយ១០០ដុល្លារ ហើយបើអនុវត្តធ្វើនោះអ្នកនឹងបណ្ដុះគំនិតបង្កើនចំណូលហើយធ្វើឲ្យអ្នកសល់ទ្រព្យ សល់លុយ។

 

. សន្សំនៅដាក់ធនាគារ

 បើមួយខែសល់១០០ដុល្លារ ហើយមិនទាន់ដឹងថាយកធ្វើអី អ្នកអាចគិតគូយកដាក់សន្សំនៅធនាគារបាន។ ការដាក់សន្សំនៅធនាគារនេះទៀតសោត អ្នកគួរជ្រើសរើសគណនីសន្សំមានកាលកំណត់ដើម្បីសន្សំបានការប្រាក់ខ្ពស់ប្រចាំខែ។ បច្ចុប្បន្នគណនីសន្សំមានកាលកំណត់( Fixed Deposit) បានការប្រាក់ខ្ពស់គឺអ្នកទទួលបានការប្រាក់ចន្លោះពី៣ទៅ៦%ក្នុងមួយឆ្នាំ។ ដូច្នេះមួយខែសល់១០០ដុល្លា អាចដាក់សន្សំនៅធនាគារហើយសន្សំមួយគោលដៅច្បាស់ដូចជាសន្សំទុកវិនិយោគឬសន្សំជាទុនសម្រាប់រកស៊ីជាដើម។  

 

. រៀនជំនាញរយៈពេលខ្លី

មានជំនាញជាច្រើនដែលអ្នកអាចគិតគូរៀនឬបង្កើនជំនាញដែលមានស្រាប់ដើម្បីបង្កើនឥទ្ធិពលរកចំណូលឲ្យបានកាន់តែច្រើននាពេលខាងមុខ។ អ្នកអាចគិតថាតើគួរមានជំនាញអ្វី។ មានជំនាញខ្លះៗដែលអ្នកគិតរៀនបាន ដូចជាជំនាញទីផ្សារឌីជីថល( Digital marketing) ជំនាញ Graphic Design និងជំនាញផ្សេងៗជាច្រើន។ ដូច្នេះអ្នកគួរចាយពេលនិងចាយលុយរៀនជំនាញថ្មីៗបន្ថែមដើម្បីមានឱកាសអាចរកចំណូលបន្ថែមលើចំណូលដែលមានស្រាប់។

 

. បណ្ដុះគំនិត

បណ្ដុះផ្នត់គំនិតត្រង់នេះគឺសំដៅដល់ការចំណាយពេលវេលានិងចំណាយលុយសិក្សាស្រាវជ្រាវនិងចូលរួមវគ្គបណ្ដុះបណ្ដាលដើម្បីឲ្យអ្នកមានគំនិតបើកទូលាយគំនិតអភិវឌ្ឍន៍ខ្លួននិងបង្កើនចំណេះជំនាញជាដើម។ លើសពីនេះអ្នកក៏អាចចាយលុយបណ្ដុះគំនិតតាមរយៈការទិញសៀវភៅអាន។ ត្រូវចាំថាគំនិតមកមុនហើយលុយមកតាមក្រោយដូច្នេះអ្នកត្រូវអានឲ្យច្រើន ស្ដាប់ឲ្យច្រើន ជួបគេឲ្យច្រើនដើម្បីបានគំនិតច្រើន។

. ការអភិវឌ្ឍនខ្លួន

ការចំណាយលុយប្រចាំខែដើម្បីរៀនចំណេះជំនាញគឺជាការវិនិយោគក៏ល្អបំផុតដែលគេហៅថាការវិនិយោគលើខ្លួនឯង។ ការវិនិយោគលើខ្លួនឯងជានិយាយជារួមគឺជួយបង្កើនឥទ្ធិពលឲ្យអ្នករកចំណូលបានកាន់តែច្រើនក្នុងពេលបច្ចុប្បន្ននិងអនាគត។ ឧទាហរណ៍បើសាភាអង់គ្លេសអ្នកនៅមានកម្រិត អ្នកអាចចាយលុយនិងពេលវេលាទៅរៀនអង់គ្លេសដើម្បីដុសខាត់ជំនាញភាសាអង់គ្លេសឲ្យខ្លាំងមានឱកាសរកចំណូលបានថែមទៀត។

 

. វិនិយោគលើផ្សារហ៊ុន

 បើសល់លុយប្រចាំខែ តែមិនដឹងយកធ្វើអី ផ្សារហ៊ុនគឺជាកន្លែងដ៏សក្តសមបំផុតដែលអ្នកអាចចាត់ចែងលុយមកវិនិយោគភាគហ៊ុនប្រចាំខែបាន។ ផ្សារភាគហ៊ុនប្រទេសយើងមានឈ្មោះថា ផ្សារមូលបត្រកម្ពុជា ដែលប្រជាជនទូទៅ ទោះជាចំណូលទាបកម្រិតណាក៏វិនិយោគបានដែរហើយក៏មិនចាំបាច់ដេកភ័យខ្លាចចាញ់បោកគេទេ។ អ្នកអាចចាប់ផ្ដើមវិនិយោគលើផ្សារហ៊ុនពីលុយត្រឹម២ម៉ឺនរៀលក៏បាន លុយ៤ម៉ឺនរៀលក៏បានឬច្រើនជាងនេះក៏បានទៅតាមលទ្ធភាពរបស់បងប្អូន។

 

អ្នកអាចដាក់ផែនការវិនិយោគហ៊ុនប្រចាំខែក៏បាន។ ឧទាហរណ៍អ្នកអាចចាត់ចែងលុយ៥០ដុល្លារវិនិយោគទិញហ៊ុនប្រចាំខែហើយទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលរឹងមាំរកស៊ីចំណេញរាល់ឆ្នាំនិងឈរជើងលើទីផ្សារខ្លាំង។

បងប្អូនអាចវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកដើម្បីបង្កើតចំណូលបន្ថែមតាមរយៈហ៊ុនឡើងថ្លៃឃើញចំណេញលក់យកប្រាក់ចំណេញនិងបានចំណូលពីភាគលាភផងដែរ។

យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនខ្មែរយើងភាគច្រើន។ ដូច្នេះបើចង់ដឹងផ្លូវពីការវិនិយោគលើផ្សារហ៊ុនកាន់តែច្បាស់អាចចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia