ចំណងមិត្តភាពកម្ពុជា-ចិនស្ថិតស្ថេរអមតៈ ចាប់ដៃគ្នាកសាងសហគមន៍វាសនារួម

ប្រទេសកម្ពុជានិងប្រទេសចិនត្រូវបានតភ្ជាប់ដោយភ្នំនិងទន្លេ ហើយមានមិត្តភាពដ៏ជ្រាលជ្រៅនិងយូរអង្វែង។ កន្លងមកក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជានិងចិន ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបានបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ សម្រេចបានសមិទ្ធផលជាផ្លែផ្កាដ៏អស្ចារ្យក្នុងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ហើយបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពនិងវិបុលភាពក្នុងតំបន់។

 

នៅថ្ងៃទី៥ ខែមីនា ពិធីសម្ពោធគម្រោង"កែលម្អកម្រិតអប់រំ សុខភាព អាហារូបត្ថម្ភ និងទឹកស្អាត ស្ថានភាពអនាម័យសម្រាប់កុមារក្នុងសហគមន៍ក្រីក្របំផុតនៅកម្ពុជា" ក្រោមមូលនិធិអភិវឌ្ឍសកលនិងកិច្ចសហប្រតិបត្តិការត្បូង-ត្បូងចិន បានរៀបចំនៅរាជធានីភ្នំពេញ។ គម្រោងនេះបានគាំទ្រដោយមូលនិធិអភិវឌ្ឍសកលនិងកិច្ចសហប្រតិបត្តិការត្បូង-ត្បូងចិន    ក្នុងគោលបំណងលើកកម្ពស់កម្រិតអប់រំនិងសុខភាពរបស់កុមារក្នុងសហគមន៍ក្រីក្របំផុតនៅកម្ពុជា។

 

លោកវ៉ាង វេនប៊ីន(Wang wenbin)ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា  ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា និងលោក Will Parks តំណាងអង្គការយូនីសេហ្វកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនេះ។ លោកវ៉ាង វេនប៊ីនបានអះអាងថា ចិននឹងបន្តគាំទ្រការអភិវឌ្ឍសង្គមកម្ពុជា ជាពិសេសការថែរក្សាសុខុមាលភាពកុមារ។ លោកបានបញ្ជាក់ថា មូលនិធិនេះបានអនុវត្តគម្រោងជាង១៦០ក្នុង៦០ប្រទេស បានអំណោយផលដល់ប្រជាជនជាង៣០លាននាក់។ ប្រទេសចិនរីករាយសហការជាមួយប្រទេសកម្ពុជានិងអង្គការអន្តរជាតិពាក់ព័ន្ធនានាបន្តគាំទ្រដល់ការអប់រំនិងសុខភាពរបស់កុមារក្នុងសហគមន៍ក្រីក្របំផុតនៅកម្ពុជាក្រោមជំនួយពីមូលនិធីនេះ។

ក្រៅពីនេះ  កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ អប់រំ ទេសចរណ៍រវាងប្រទេសកម្ពុជានិងចិនក៏មានការរីកចម្រើនយ៉ាងឆាប់រហ័សដែរ ដែលបានដើរតួនាទីសំខាន់ក្នុងការបង្កើនការយោគយល់គ្នា  និងជំរុញដល់ចំណងមិត្តភាពរវាងប្រជាជនប្រទេសទាំងពីរ។

 

ប្រទេសចិនបានបង្កើតវិទ្យាស្ថានខុងជឺច្រើនសាខានៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា ក្នុងការរៀនភាសាចិននិងយល់ពីវប្បធម៌ចិន។ និស្សិតខ្មែរទៅសិក្សានៅប្រទេសចិនមានចំនួនកើនឡើងជាលំដាប់ ពួកគេបានក្លាយជាស្ពានសម្រាប់តភ្ជាប់មិត្តភាពរវាងកម្ពុជានិងចិន។ កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ក៏មានការអភិវឌ្ឍយ៉ាងលឿនដែរ ដោយប្រទេសចិនបានក្លាយជាប្រភពទេសចរធំបំផុតរបស់កម្ពុជា។

 

កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិនបានគ្របដណ្តប់លើគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច វប្បធម៌ អប់រំ កសិកម្ម សុខភាព និងវិស័យផ្សេងៗទៀត  នេះសបញ្ជាក់ថា  ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបានអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់។ គម្រោងសហប្រតិបត្តិការទាំងនេះមិនគ្រាន់តែផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា ថែមទាំងបានពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ និងបោះគ្រឹះយ៉ាងរឹងមាំដល់ការកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិនទៀតផង។

 

បច្ចុប្បន្ននេះ ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ហើយកំពុងឈានចូលក្នុងដំណាក់កាលថ្មីដែលមានភាពរង្គោះរង្គើនិងការផ្លាស់ប្តូរដ៏ខ្លាំង។ ប្រទេសចិននិងប្រទេសកម្ពុជាដែលជាអ្នកជិតខាងល្អនិងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ  គួរតែកៀកស្មាគ្នាដើម្បីប្រឈមមុខនឹងបញ្ហាប្រឈម រួមគ្នាកសាងអនាគតដ៏ភ្លឺស្វាង។

 

ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិតការទូតដែលប្រកបដោយ "មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន" ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការជឿទុកចិត្តគ្នាក្នុងនយោបាយ ពង្រឹងការបន្ស៊ីគ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍ ជំរុញដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យនានា  ជំរុញឱ្យការកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិនកាន់តែស៊ីជម្រៅទៀត ហើយនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងចូលរួមចំណែកកាន់តែធំដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

 

កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនស្ថិតស្ថេរអមតៈ ដែលមានសក្តានុពលដ៏ទូលំទូលាយ។  យើងជឿងជាក់ថា ជាមួយនឹងការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរបស់ប្រជាជន ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិនមុខជានឹងឈានដល់កម្រិតថ្មី ហើយការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន មុខជានឹងសម្រេចនូវលទ្ធផលជាផ្លែផ្កាកាន់តែច្រើន  និងរួមចំណែកដ៏ធំនិងថ្មីក្នុងការកសាងសហគមន៍វាសនារួមរបស់មនុស្សជាតិជាក់ជាមិនខាន!

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia