ខេត្ដសំណាង! ក្រុមហ៊ុនចិនបោះទុន​ ២៧៣​ លានដុល្លារសង់រោងចក្រលើដី​​ ២១ ហិកតានៅខេត្ដមួយនេះ
Bunthoeun KoemMARCH 2 20259.6 K views

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលវិនិយោគផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ​ បានបើកការដ្ឋានសាងសង់រោងចក្ររបស់ខ្លួនដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង​ លើផ្ទៃដី​ទំហំ​ ២១ ហិកតា ដែលមានទុនវិនិយោគ​ប្រមាណ​ ២៧៣​ លានដុល្លារអាមេរិក​។

 

481080130 1078783007613298 6611312594510308303 N

 

នៅក្នុងពិធីបើកការដ្ឋានខាងលើ ក៏មានការអញ្ជើញជាអធិបតីពីឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ដស្វាយរៀង និងលោកស្រី Liu Wenjing​ តំណាងក្រុមហ៊ុន Nex Healthcare Co., Ltd.​ នេះផងដែរ។

 

481062286 1078783347613264 3027726337009784484 N

 

នាឱកាសនេះ​ ឯកឧត្តម​ អគ្គលេខាធិការ​ បានជម្រាបជូន​វិនិយោគិន និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់​អំពីភាពជោគជ័យ​របស់តំបន់សេដ្ឋកិច្ចពិសេស​មកដល់សព្វថ្ងៃនេះ​ គឺកេីតចេញក្រោមគំនិតផ្តួចផ្តេីមប្រកបដោយគតិបណ្ឌិតរបស់សម្តេច​តេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​ បច្ចុប្បន្ន​ជាប្រធានព្រឹទ្ធសភា​ ដែលតែងតែ​យកចិត្តទុកដាក់​ខ្ពស់ចំពោះតំបន់សេដ្ឋកិច្ចពិសេស ដោយប្រេីនូវអភិក្រមចំនួន៣​ រួមមានៈ​ កាត់បន្ថយពេលវេលា, កាត់បន្ថយ​ចំណាយ​ និងកាត់បន្ថយឋានានុក្រម​លេីប្រតិបត្តិការវិនិយោគ​ និងនីតិវិធីផ្សេងៗ។

 

បន្ថែមពីនេះ​ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយកដ្ឋាន​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ក៏បានផ្តល់នូវអភិក្រមចំនួន​៣​ គឺ​ ការទាក់ម៉ូយ​ ទាក់ទាញវិនិយោគិន,​ ការថែទាំវិនិយោគិន​ និងការជំរុញដេីម្បីឱ្យវិនិយោគិនបន្តទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត។

 

481057254 1078783594279906 205268956590797393 N

 

សូមជម្រាបថា ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន​។ ផលិតផលស្រោមដៃការពារសុខភាពរបស់ក្រុមហ៊ុននេះ​ ជាប់ចំណាត់ថ្នាក់លេខ៣​ នៅទូទាំងពិភពលោក,​ រីឯ​ ឧបករណ៍​ពិនិត្យ​បេះដូងជាប់ចំណាត់ថ្នាក់លេខ ៤​ ទូទាំងពិភពលោក និងជាប់លេខ ២​ នៅក្នុងប្រទេសចិន៕

 

481082479 1078783057613293 7508960843955562279 N

480970362 1078783430946589 4405260403366824474 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia