ក្តៅៗ! ក្រសួងមហាផ្ទៃ សម្រេចដាក់ក្រុមហ៊ុនចំនួន៣៧ ក្នុងបញ្ជី.ខ្មៅ មិនឱ្យចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់
ធី ស្រីល័ក្ខMARCH 5 202513.7 K views

បន្ទាប់ពីទទួលបានបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ដែលនៅមានសុពលភាពពីរដ្ឋបាល រាជធានី ខេត្តទាំង២៥រួចមក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចងក្រងបញ្ជីឈ្មោះក្រុមហ៊ុនចំនួន ៣៧ មិនឱ្យដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ទៀតនោះទេ។ ក្រុមហ៊ុនទាំងនោះមានដូចជា៖ 

  1. ក្រុមហ៊ុន តុង អេន មិនឱ្យដេញថ្លៃគម្រោងនៅខេត្តបន្ទាយមានជ័យ
  2. ក្រុមហ៊ុន ស៊ិម វឌ្ឍនា មិនឱ្យដេញថ្លៃគម្រោងនៅខេត្តបន្ទាយមានជ័យ
  3. ក្រុមហ៊ុន សេង ច័ន្ទដាវី មិនឱ្យដេញថ្លៃគម្រោងនៅខេត្តកំពង់ចាម
  4. ក្រុមហ៊ុន អាន សុខលាង មិនឱ្យដេញថ្លៃគម្រោងនៅខេត្តកំពង់ចាម
  5. ក្រុមហ៊ុន ប៉ូច ក្វាត់ មិនឱ្យដេញថ្លៃគម្រោងនៅខេត្តកំពង់ចាម
  6. ក្រុមហ៊ុន យីម សុកខេន មិនឱ្យដេញថ្លៃគម្រោងនៅខេត្តកំពង់ចាម
  7. ក្រុមហ៊ុនឆាង ដានី មិនឱ្យដេញថ្លៃគម្រោងទូទាំងប្រទេស
  8. ក្រុមហ៊ុនសេង វុទ្ធី មិនឱ្យដេញថ្លៃគម្រោងទូទាំងប្រទេស
  9. ក្រុមហ៊ុន ធី អិល អេស មិនឱ្យដេញថ្លៃគម្រោងទូទាំងប្រទេស
  10. ក្រុមហ៊ុន ប៉ាល់ ភន់ ខន ស្រ្តាក់សិន ឯ.ក មិនឱ្យដេញថ្លៃគម្រោងទូទាំងប្រទេស
  11. ក្រុមហ៊ុន យីម សុកខេន មិនឱ្យដេញថ្លៃគម្រោងទូទាំងប្រទេស
  12. ក្រុមហ៊ុន ប្រាយម៍ អេសអេស ភី (ខេមបូឌា) មិនឱ្យដេញថ្លៃគម្រោងទូទាំងប្រទេស
  13. ក្រុមហ៊ុន លីម អ៊ូ មិនឱ្យដេញថ្លៃគម្រោងទូទាំងប្រទេស
  14. ក្រុមហ៊ុន អ៊ូ ចំណាន មិនឱ្យដេញថ្លៃគម្រោងទូទាំងប្រទេស
  15. ក្រុមហ៊ុន យីម សុភ័ក្រ មិនឱ្យដេញថ្លៃគម្រោងទូទាំងប្រទេស
  16. ក្រុមហ៊ុន ហួត គ្រីវ៉ាន់ មិនឱ្យដេញថ្លៃគម្រោងទូទាំងប្រទេស
  17. ក្រុមហ៊ុន នួន សុគន្ធ មិនឱ្យដេញថ្លៃគម្រោងនៅខេត្តមណ្ឌលគិរី
  18. ក្រុមហ៊ុន លិម វែងហួត មិនឱ្យដេញថ្លៃគម្រោងនៅខេត្តព្រះវិហារ
  19. ក្រុមហ៊ុន ទ្រី សុឃី មិនឱ្យដេញថ្លៃគម្រោងនៅខេត្តព្រះវិហារ
  20. ក្រុមហ៊ុន ញ៉ែម ចិន្តា មិនឱ្យដេញថ្លៃគម្រោងនៅខេត្តព្រះវិហារ
  21. ក្រុមហ៊ុន សំណង់ជាសុងលី មិនឱ្យដេញថ្លៃគម្រោងនៅខេត្តព្រះវិហារ
  22. ក្រុមហ៊ុន វ៉េង លាប មិនឱ្យដេញថ្លៃគម្រោងនៅខេត្តព្រះវិហារ
  23. ក្រុមហ៊ុន អ៊ូ ស៊ុនហៀង មិនឱ្យដេញថ្លៃគម្រោងនៅខេត្តព្រះវិហារ
  24. ក្រុមហ៊ុន សរ ណន់គ្រុប មិនឱ្យដេញថ្លៃគម្រោងនៅខេត្តព្រៃវែង
  25. ក្រុមហ៊ុន ឃឹម ភឿន មិនឱ្យដេញថ្លៃគម្រោងនៅខេត្តព្រៃវែង
  26. ក្រុមហ៊ុន ហួត ឡួត មិនឱ្យដេញថ្លៃគម្រោងនៅខេត្តព្រៃវែង
  27. ក្រុមហ៊ុន សំណង់ ជីរ៉ូ មិនឱ្យដេញថ្លៃគម្រោងនៅខេត្តព្រះសីហនុ
  28. ក្រុមហ៊ុន សុធីរាជ ឃិនស្រ្កាក់ស្ហិន មិនឱ្យដេញថ្លៃគម្រោងនៅខេត្តស្ទឹងត្រែង
  29. ក្រុមហ៊ុន សូ សុផារ៉ា ឯ.ក មិនឱ្យដេញថ្លៃគម្រោងនៅខេត្តស្វាយរៀង
  30. ក្រុមហ៊ុន នេត ស្រីខូច មិនឱ្យដេញថ្លៃគម្រោងនៅខេត្តតាកែវ
  31. ក្រុមហ៊ុន គ្រីស ហេង មិនឱ្យដេញថ្លៃគម្រោងនៅខេត្តតាកែវ
  32. ក្រុមហ៊ុន សំណង់ ហ៊ាប់ហ៊ មិនឱ្យដេញថ្លៃគម្រោងនៅខេត្តតាកែវ
  33. ក្រុមហ៊ុន វ៉ែន ចំរើន មិនឱ្យដេញថ្លៃគម្រោងនៅខេត្តឧត្តរមានជ័យ
  34. ក្រុមហ៊ុន​ តាំង គីមសឿន មិនឱ្យដេញថ្លៃគម្រោងនៅខេត្តឧត្តរមានជ័យ
  35. ក្រុមហ៊ុន ម៉ាត់ គ្រីយ៉ា មិនឱ្យដេញថ្លៃគម្រោងនៅខេត្តត្បូងឃ្មុំ
  36. ក្រុមហ៊ុន ជា កក្កដា មិនឱ្យដេញថ្លៃគម្រោងនៅខេត្តត្បូងឃ្មុំ
  37.  

    គួរបញ្ជាក់ថា ដើម្បីពង្រឹងលើការគ្រប់គ្រងនិងការចែករំលែកព័ត៌មានអំពីអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ឱ្យកាន់តែទូលំទូលាយ នងប្រកបដោយប្រសិទ្ធភាពខ្ពស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃសូមស្នើឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានីខេត្តចាត់ចែងផ្សព្វផ្សាយនូវបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យា ឃុំ សង្កាត់នេះដល់គ្រប់រដ្ឋបាលឃុំ សង្កាត់ក្នុងរាជធានីខេត្តរបស់ខ្លួន៕

    ១២៣៤៥៦

     

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia