អភិបាលខេត្ដ១ នេះស្នើពលរដ្ឋកុំដំឡើងតម្លៃដីថ្លៃខ្ពស់ហួសទីផ្សារ ខណៈរោងចក្រសហគ្រាសកំពុងតែសម្រុកមកវិនិយោគ
Bunthoeun KoemMARCH 3 20255.1 K views

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីច្រើន សូមកុំលក់ដីរបស់ខ្លួនក្នុងតម្លៃខ្ពស់ជាងតម្លៃនៅលើទីផ្សារ ខណៈថាបច្ចុប្បន្នរោងចក្រ សហគ្រាស កំពុងសម្រុកចូលមកវិនិយោគ។ ការលើកឡើងរបស់ឯកឧត្ដមនេះត្រូវបានធ្វើនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងពិធីកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រៃលក្ខណញ្ញាណតាកែវ ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ នាថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ និងដកស្រង់ដោយក្រសួងព័ត៌មាន។

 

482322380 1074725304696895 2884051124194898308 N

 

ថ្លែងនៅក្នុងពិធីខាងលើ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា អាជ្ញាធខេត្តបានខិតខំប្រឹងប្រែងទាក់ទងអ្នកវិនិយោគ ឱ្យមកបណ្តាក់ទុនវិនិយោគនៅខេត្តតាកែវរបស់យើង ហើយរោងចក្រ សហគ្រាស កំពុងតែសម្រុកមកកាន់តែច្រើនឡើងថែមទៀត ដូច្នោះសូមលោកយាយលោកតា ពុកម៉ែមាមីងបងប្អូនទាំងអស់គ្នាដែលមានដីច្រើន សូមកុំលក់ដីថ្លៃខ្ពស់ហួសតម្លៃទីផ្សារ ព្រោះប្រសិនបើបងប្អូនលក់ថ្លៃពេក វានឹងអាចធ្វើឱ្យអ្នកវិនិយោគទាំងអស់នោះ ងាកចេញពីខេត្តតាកែវ ហើយងាកទៅវិនិយោគកាន់ខេត្តផ្សេងៗទៀត ដែលវាធ្វើអាចខាតបង់យើងទាំងអស់គ្នា។

 

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ទៀតថា អ្នកវិនិយោគិន ពួកគាត់មកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាសនៅក្នុងទឹកដីខេត្តតាកែវរបស់យើង វានឹងនាំអោយសេដ្ឋកិច្ចរបស់ខេត្តតាកែវយើងមានភាពល្អប្រសើរ បង្កើនការងារជួនបងប្អូនប្រជាពលរដ្ឋ នឹងជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋយើង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីច្រើនអាចលក់អោយអ្នកវិនិយោគក្នុងតម្លៃទីផ្សារថែមទៀតផង។

 

496

 

ឯកឧត្តមអភិបាលខេត្តក៏បានសម្ដែងក្ដីរំពឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ខេត្តតាកែវនិងមានការរីកចម្រើនឥតឈប់ឈជាពិសេសជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនឹងមានជីវភាពធូធារតាមរយៈការចូលមកវិនិយោគទុន។

 

សូមជម្រាបដែរថា បើយោងតាមរបាយការណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅខែមករា ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីបន្ថែមចំនួន៦៨ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារ។ ក្នុងនោះខេត្ដតាកែវក៏ទទួលបានគម្រោងវិនិយោគចំនួន ៤ ធំៗផងដែរ៕

 

475866147 1058709409620658 2162696765175335015 N

17

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia