ចង់បើកអាជីវកម្មតែខ្វះទុន? នេះជាក្បួនធំៗ៤ អាចប្រើលុ.យអ្នកដទៃបង្កើតអាជីវកម្មបានយ៉ាងងាយ
Kan DaraMAY 9 2025162 views

មានគំនិត និងសមត្ថភាពក្នុងការចាប់ផ្តើមអាជីវកម្ម តែខ្វះថវិកា បានក្លាយជាបញ្ហាដ៏រសើបមួយសម្រាប់អ្នករកស៊ីជំនាន់ថ្មី។ ក្នុងអត្ថបទនេះ Business Cambodia នឹងចែករំលែកនូវគន្លឹះធំៗ៤ អាចប្រើលុយអ្នកដទៃ ឬប្រមូលទុនពីខាងក្រៅ ដើម្បីចេញរកស៊ីបាន ដោយមិនចាំបាច់ខ្ចីលុយពីធនាគារ៖

/. ធ្វើការ Presentation ពីអាជីវកម្ម៖ អ្នកអាចធ្វើបទបង្ហាញទាក់ទងទៅនឹងគំនិតបង្កើតអាជីវកម្មដែលអ្នកចង់ធ្វើ ដោយមានភាពជឿជាក់ និងច្បាស់លាស់ ហើយមានចក្ខុវិស័យវែងឆ្ងាយ ចង់ចូលរួមលើកស្ទួយសង្គមនិងសេដ្ធកិច្ចជាតិ ជាផលិតផលក្នុងស្រុក ឬអាចជាផលិតផលដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារបច្ចុប្បន្ន និងទៅអនាគត។

/. បង្ហាញពីការរៀបចំយុទ្ធសាស្ត្រទីផ្សារ៖ ការបង្ហាញពីការរៀបចំយុទ្ធសាស្ត្រទីផ្សារ និងការលះបង់គ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅ គឺជាអ្វីដែលអ្នកវិនិយោគចង់បាន ហើយបើអ្នកធ្វើការបកស្រាយត្រង់ចំណុចនេះបានល្អ ឱកាសក្នុងការទទួលបានលុយពីអ្នកវិនិយោគក៏មានខ្ពស់ដែរ។

/. ប្រាប់ពីគុណសម្បតិ្តទៅអ្នកចាប់អារម្មណ៍ចង់ដាក់ទុន៖ ត្រង់ចំណុចនេះគឺជារឿងសំខាន់ ពីព្រោះបើគិតដល់ការវិនិយោគអ្វីដែលពួកគេចង់បានគឺប្រាក់ចំណេញ។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺត្រូវធ្វើយ៉ាងណាបកស្រាយត្រង់ចំណុចនេះឲ្យមានភាពច្បាស់លាស់ និងស៊ីជម្រៅ ឲ្យម៉ត់ចត់ ប្រកបដោយភាពម្ចាស់ការលើខ្លួនឯង។

/. លក់គម្រោង (close sale)៖ ជារឿងសំខាន់ណាស់ នេះគឺជាឱកាសចុងក្រោយដែលកំណត់ថា តើអ្នកនឹងទទួលបានប្រាក់ ឬមិនទទួលបានប្រាក់លើគម្រោង នៃការបើកអាជីវកម្មរបស់អ្នក។ ដូច្នេះហើយអ្នកត្រូវធ្វើយ៉ាងណា ព្យាយាមសង្ខេបគ្រប់ចំណុចនិងត្រូវពន្យល់អ្នកវិនិយោគឡើងវិញគ្រប់យ៉ាងខាងលើទាំងអស់ ត្រង់កន្លែងណាដែលពួកគេមិនច្បាស់លាស់ ហើយអ្នកត្រូវតែឆ្លើយឲ្យបានគ្រប់សំនួរដែលពួកគេចង់ដឹង ហើយបន្ទាប់មកធ្វើការបិទលក់គម្រោងនោះយកតែម្ដង៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia