ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៥ – ដើម្បីចូលរួមអបអរសាទរទិវាមាតា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សូមលើកយកនូវកម្មវិធីប្រូម៉ូសិនដ៏កក្រើក សម្រាប់ការកក់រថយន្ត ដែលចាប់ផ្តើមពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៥។ នេះគឺជាឱកាសមាសសម្រាប់អតិថិជនទាំងអស់ក្នុងការក្លាយជាម្ចាស់រថយន្តតូយ៉ូតាដ៏ពេញនិយម ព្រមទាំងទទួលបានកាដូអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើនទៀត។
ក្នុងអំឡុងពេលប្រូម៉ូសិនពិសេសនេះ រាល់ការកក់រថយន្តតូយ៉ូតាគ្រប់ម៉ូដែល អតិថិជននឹងទទួលបានការប្តូរប្រេងម៉ាស៊ីនដោយឥតគិតថ្លៃ រយៈពេលពេញមួយឆ្នាំ! មិនតែប៉ុណ្ណោះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏បានរៀបចំកាដូពិសេសៗសម្រាប់ម៉ូដែលរថយន្តនីមួយៗផងដែរ៖
* សម្រាប់ការកក់រថយន្ត Toyota Raize, Toyota Yaris Cross ប្រភេទសាំង, ឬ Toyota C-Cross ប្រភេទសាំង អតិថិជននឹងទទួលបាន ខ្សែកមាស ទម្ងន់ ៥ជី ភ្លាមៗ។
* សម្រាប់អ្នកដែលធ្វើការកក់រថយន្ត Toyota Veloz, Toyota Vios, ឬ Toyota Wigo នឹងទទួលបាន ទូរស័ព្ទដៃទំនើប iPhone 16 Pro Max មួយគ្រឿង។
* កាន់តែពិសេសទៀតនោះ សម្រាប់អតិថិជនដែលកក់រថយន្តប្រភេទ Hybrid ដូចជា Toyota Yaris Cross HEV ឬ Toyota C-Cross HEV នឹងទទួលបានរង្វាន់កាន់តែធំ គឺ ខ្សែកមាស ទម្ងន់រហូតដល់ ៨ជី!
ក្រៅពីការផ្តល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏បានរៀបចំកម្មវិធីពិសេសមួយទៀតដើម្បីអបអរជាមួយអតិថិជនទាំងអស់ គឺការប្រគំតន្ត្រី Live Show នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៧ ល្ងាចតទៅ។ កម្មវិធីនេះនឹងមានការចូលរួមពីតារាចម្រៀងដ៏ល្បី អ្នកនាង ឱក សុគន្ធកញ្ញា រួមជាមួយនឹងពិធីការិនី អ្នកនាង គង់ សុជាតិ ដើម្បីផ្តល់ជូននូវបទពិសោធន៍រីករាយ និងប្លែកអារម្មណ៍ដល់អតិថិជន។
សូមកុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ! អញ្ជើញមកកាន់អគារតាំងបង្ហាញរថយន្ត តូយ៉ូតា (ខេមបូឌា) ឬទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត និង បើកបរសាកល្បងតាមរយៈ
ផ្នែកលក់អនឡាញ៖ 017 222 451/ 017 333 503 / 086 333 503 / 017 222 408 / 017 222 439
សាខាទឹកថ្លា៖ 017 222 524 / 017 222 829 / 017 222 955
សាខាបឹងកេងកង៖ 017 333 730
សាខាទួលសង្កែ៖ 017 333 011
សាខាមានជ័យ៖ 017 222 389
សាខាខេត្តសៀមរាប៖ 017 222 557
សាខាខេត្តបាត់ដំបង៖ 017 333 241
សាខាខេត្តក់ពង់ចាម៖ 017 222 09
ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937
ផ្នែកលក់ដុំ ពន្ធអាករជាបន្ទុករបស់រដ្ឋ និងជួល 017 333 609 / 017 222 437
Telegram Channel: https://t.me/toyotacambodiakh
គេហទំព័រ៖ www.toyota.com.kh