ភ្នំពេញ ប្រទេសកម្ពុជា – នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន GGEAR Group និង LG Electronics រៀបចំកម្មវិធី LG AI Air Showcase ឆ្នាំ២០២៥ ដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG DualCool AI Air ស៊េរីចុងក្រោយ។ ម៉ូដែលថ្មីនេះមានភាពត្រជាក់ឆ្លាតវៃ ប្រសិទ្ធភាពថាមពល និងភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅក្នុងទីផ្សារកម្ពុជា។
ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះកាន់តែខ្លាំង បានជំរុញឱ្យមានការបញ្ជារទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងដូចគ្នា ជាពិសេសម៉ូដែល ដែលមានមុខងារឆ្លាតវៃ ផ្តល់ប្រសិទ្ធភាពក្នុងការសន្សំសំចៃភ្លើង និងផាសុកភាពក្នុងក្រុមគ្រួសាររបស់អ្នកប្រើប្រាស់។
ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជា ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយដៃគូយុទ្ធសាស្ត្ររបស់យើងគឺក្រុមហ៊ុន LG Electronics ដើម្បីនាំយកម៉ាស៊ីនត្រជាក់ LG DualCool AI Air មកកាន់ទីផ្សារកម្ពុជា។
តាមរយៈផលិតផលថ្មីនេះក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់ការរំពឹងយ៉ាងមុតមាំថានឹងផ្តល់ដំណោះស្រាយផ្នែកប្រព័ន្ធខ្យល់ ត្រជាក់ ផ្តល់ផាសុកភាព និងសន្សំសំចៃថាមពលសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់តាមផ្ទះផងដែរ។
ជាពិសេសវានឹងដើរតួយ៉ាងសំខាន់ក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារអេឡិចត្រូនិចកម្ពុជាដែលផ្តោតលើភាពឆ្លាតវៃរបស់វា (AI) ជំរុញអោយភាពរីកច្រើនកាន់តែខ្លាំងលើវិស័យបច្ចេកវិទ្យា និងកាន់តែផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
លោក ស៊ឹង ហូ លី នាយកគ្រប់គ្រងក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជាបានថ្លែងថា «ទីផ្សារគ្រឿងអេឡិចត្រូនិចនៅកម្ពុជាក៏ដូចជាទីផ្សារនៅក្នុងប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួនដែរ ដែលមានការប្រកួតប្រជែងខ្លាំងជាពិសេសពាក់ព័ន្ធនឹងតម្លៃ គុណភាព និងបច្ចេកវិទ្យា។ ទោះជាយ៉ាងណាក៏ដោយ LG Electronics ហាក់មានការអភិឌ្ឍន៍បច្ចេកវិទ្យាលឿនជាងគេបើប្រៀបធៀបជាមួយម៉ាកយីហោអេឡិចត្រូនិចផ្សេងទៀតក្នុងតំបន់។ ជាក់ស្តែងក្រុមហ៊ុន LG Electronics បានផ្តល់អាទិភាពដល់ប្រសិទ្ធភាពថាមពល គិតគូដល់បរិស្ថាន និងការរួមបញ្ចូលបច្ចេកវិទ្យាផ្ទះឆ្លាតវៃ នៅលើម៉ាស៊ីនត្រជាក់ DualCool AI Air 2025 ស៊េរីថ្មីនេះ។
ពិព័រណ៍នេះបានបង្ហាញពីការច្នៃប្រឌិតនូវបច្ចេកវិទ្យា AI ដែលមានបំពាក់នៅលើ ម៉ាស៊ីនត្រជាក់ LG DualCool AI Air 2025 រួមបញ្ចូលនូវមុខងារ Comfort Humidity Control, AI Soft Air, Sleep timer+, Snow Wash និង AI kW។ ប្រព័ន្ធឆ្លាតវៃទាំងនេះមានសមត្ថភាពវិភាគសីតុណ្ហភាពក្នុងបន្ទប់ ដឹងតម្រូវការភាពត្រជាក់របស់អ្នកប្រើប្រាស់ និងផ្តល់ប្រតិបត្តិការថាមពលប្រកបដោយប្រសិទ្ធភាព សន្សំសំចៃខ្ពស់ផងដែរ។ លើសពីនេះទៀតនោះមុខងារ Human Detecting Sensor អាចចាប់ចលនារបស់មនុស្ស ដើម្បីកែតម្រូវទិសដៅលំហូរខ្យល់ ល្បឿន និងបង្កើនភាពជាក់តាមតម្រូវការរបស់ពួកគេ។
លោក ហេង សេងហ៊ាត អ្នកជំនាញផ្នែកផលិតផល LG នៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាការបញ្ចូលបន្ថែមមុខងារ AI ទៅលើម៉ាស៊ីនត្រជាក់ LG DUALCOOL ដែលជាម៉ាស៊ីនស៊េរ៉ីថ្មីឆ្នាំ២០២៥ មិនត្រឹមតែជួយសន្សំសំចៃភ្លើង និងជួយសម្រួលក្នុងការប្រើប្រាស់នេះទេ ប៉ុន្តែម៉ាស៊ីនត្រជាក់LG បានផ្តល់បន្ថែមនូវសុភមង្គលទៅកាន់ក្រុមគ្រួសាររបស់អ្នកប្រើប្រាស់ ដោយមុខងារ AI ជំនាន់ក្រោយនេះជួយធ្វើអោយបន្ទប់របស់យើង កាន់តែត្រជាក់សព្វ និងកម្ចាត់បាក់តេរី ការពារសំណើម និងមេរោគដែលមាននៅក្នុងបន្ទប់។
មុខងារដែលផ្តល់សុភមង្គលទៅកាន់ក្រុមគ្រួសារ គឺមុខងារComfort Humidity Control ដែលអាចដឹងអំពីសំណើមថាមាន សំណើមលើស រឺការខ្វះសំណើមនៅក្នុងបន្ទប់។ AI ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ LG លោកថា មុខងារ AI មួយទៀតដែលជាមុខងារសំខាន់ដែលយើងហៅថាAI Air ដែលវាផ្តាត់សំខាន់ទៅលើ សីតុណ្ហភាព និងកម្លាំងខ្យល់ មានន័យថាពេលយើង ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ជាមួយអ្វីដែលយើងចង់បានគឺកម្លាំងខ្យល់ដែលចេញពីម៉ាស៊ីនត្រជាក់ អោយកាន់តែខ្លាំង បែបនេះហើយបានជាមុខងារ AI Air របស់យើងជួយអោយអ្នកប្រើប្រាស់ទទួលបានកម្លាំងខ្យល់កាន់តែខ្លាំង ហើយកាន់តែត្រជាក់លឿនស្របទៅតាម រាងកាយរបស់យើងដែលចេញពី កន្លែងក្តៅ និងធ្វើយ៉ាងណា រាងកាយរបស់យើងទទួលបានអារម្មណ៍ត្រជាក់ស្រួលខ្លួន។
ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុម ហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍បន្ថែមថា ចាប់តាំងពីមានការរីកចម្រើនបច្ចេកវិទ្យា AI នៅក្នុងប្រតិបត្តិការរស់នៅប្រចាំថ្ងៃ អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជា មានការចាប់អារម្មណ៍ចំពោះផលិតផលដែលបំពាក់បច្ចេកវិទ្យា AI។
ឆ្លើយតបទៅនឹងតម្រូវការនេះ លោកបន្ថែមថា «ក្រុមហ៊ុន ជីហ្គៀ គ្រុប និងLG Electronics បន្តប្តេជ្ញាចិត្តចំពោះការនាំចូលផលិតផលដែលមានគុណភាព បច្ចេកវិទ្យាខ្ពស់ ផ្តល់ផាសុកភាព និងសន្សំ សំចៃភ្លើង។ ប្តេជ្ញាពង្រឹងកិច្ចសហការរបស់យើងជាមួយដៃគូសំខាន់ៗ ដោយលើកកម្ពស់តម្លាភាព ភាពជឿជាក់ និងតម្លៃរួម ដោយផ្តល់ជូននូវផលិតផលដែលអនុលោមតាមច្បាប់ និងសុវត្ថិភាព រួមជាមួយនឹងការអភិវឌ្ឍជំនាញជាបន្តបន្ទាប់សម្រាប់អ្នកបច្ចេកទេសរបស់ដៃគូ ដើម្បីធានាបាននូវនិរន្តរភាពនៅលើទីផ្សារបានយូរអង្វែង និងជំរុញការលក់របស់ដៃគូអាជីវកម្ម នៅលើទីផ្សារ ផ្តល់យុទ្ធសាស្ត្រ គ្រប់គ្រង់ស្តុក និងជំនួយការផ្នែកលក់ និងផ្សព្វផ្សាយផងដែរ៕