បុរី ប៉េង ហួត បើកលក់គម្រោងថ្មីនៅផ្លូវ ៦០ ម៉ែត្រ មានតម្លៃចាប់ពី ១០ ម៉ឺនជាងឡើងទៅ
Bunthoeun KoemMARCH 15 2025

នៅថ្ងៃទី ១៥ ១៦ ខែមីនា ឆ្នាំ២០២៥ នេះក្រុមហ៊ុន បុរី ប៉េង បានធ្វើកម្មវិធីបើកលក់ Pre-Sale គម្រោងថ្មីមួយទៀតនៅផ្លូវ ៦០ ម៉ែត្រ ដែលមានឈ្មោះថាគម្រោង ភូមិមរកត ដែលមានភាពល្បីល្បាញចាប់តាំងពីថ្ងៃបុកគ្រឹះបើកការដ្ឋានមកម្លេស។

 

Photo 2025 03 15 12 26 11

 

នៅក្នុងថ្ងៃកម្មវិធីនេះ លោកស្រី គង់ មរកត អនុប្រធានផែ្នកលក់ បានប្រាប់ឱ្យដឹងថាគម្រោងថ្មីនេះជាគម្រោងដ៏ពិសេសមួយដែលមានប្រភេទផ្ទះម៉ូតថ្មីសន្លាងចុងក្រោយគេបង្អស់របស់បុរី ប៉េង ហួត គឺ វីឡា LM ដែលជាវីឡាកូនកាត់បែបសម័យ និងមានតម្លៃត្រឹមតែជាង ១០ ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ក្រៅពីវីឡា LM នេះក៏មានផ្ទះហ្សបហោស៍ អាគាពាណិជ្ជកម្ម វីឡាភ្លោះ និងវីឡាទោលជាច្រើនប្រភេទខុសគ្នាជាច្រើនទៀត សម្រាប់អតិថិជនជ្រើសរើសទៅតាមតម្រូវការ ដែលមានទំហំដីធំជាងមុន ម៉ូតផ្ទះកាន់តែស្កឹមស្កៃ និងមុខងារក្នុងផ្ទះកាន់តែប្រណិតជាងមុន ។

 

Photo 2025 03 15 12 26 47

 

លោកស្រីក៏បានបន្ថែមទៀតថា ការបើកលក់ Pre-Sale ជាឱកាសដ៏ល្អសម្រាប់អតិថិជនដែលតែងតែស្រឡាញ់គ្រាំទ្របុរី ប៉េង ហួត ទទួលបាន ការជ្រើសរើសទីតាំងមុនគេ អាចធ្វើការបន្ថែមទំហំដីទៅតាមតម្រូវការ អាចទិញបានក្នុងតម្លៃល្អ និងមានការផ្កល់ជូននូវប្រូម៉ូសិនដ៏ល្អបន្ថែមទៀត។

 

ដូចនេះដើម្បីកុំឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញមកចូលរួមកម្មវិធី Pre-Sale ភូមិមរកតនេះនៅថ្ងៃទី ១៥ ១៦ ខែមីនា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច នៅទីតាំងការិយាល័យលក់ផ្ទះភូមិមរកត ឱ្យបានច្រើនកុះករ។

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ 016/017 59 6789 ឬមកកាន់ទីតាំងកម្មវិធីតាមរយៈតំណនេះ https://maps.app.goo.gl/M6mgri637d1zFpnk9

 

Photo 2025 03 15 12 27 16

Photo 2025 03 15 12 27 52

Photo 2025 03 15 12 27 39

Photo 2025 03 15 12 27 27

Photo 2025 03 15 12 28 01

Photo 2025 03 15 12 33 23

Photo 2025 03 15 12 32 45

Photo 2025 03 15 13 13 41

Photo 2025 03 15 12 31 01

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia