តាមពិតទៅរឿងបំណុលនេះមនុស្សយើងភាគច្រើនសុទ្ធតែត្រូវឆ្លងកាត់ព្រោះក្នុងការរស់នៅមនុស្សមានតម្រូវការលុយសម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្សេងៗហើយខ្វះខាតលុយដូច្នេះពួកគាត់ត្រូវពឹកពាក់ខ្ចីលុយគេនិងខ្ចីលុយធនាគារដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់ខ្លួន។
ទាក់ទងនឹងបំណុលនេះដែរ ខាងក្រោមនេះគឺជាបំណុល២ប្រភេទដែលអ្នកត្រូវឆ្លងកាត់និងត្រូវប្រុងប្រយ័ត្នប្រើប្រាស់ឲ្យបានត្រឹមត្រូវដើម្បីចៀសវាងរស់នៅវេទនាព្រោះបំណុលមិនអាចកសាងជីវភាពធូរធារមានបានដូចគេដូចឯង
១. បំណុលបង់រំលស់សម្ភារ
បំណុលបង់រំលស់សម្ភារគឺជាបំណុលដែលភាគច្រើនកើតមានមុនរៀបការហើយភាគច្រើនអ្នកដែលមានបំណុលនេះគឺជាយុវជន និងអ្នកធ្វើការជាដើម។ ជាទូទៅមនុស្សប្រើប្រាស់កម្ចីដើម្បីបង់រំលស់សម្ភារមួយចំនួនដូចជា ទូរស័ព្ទដៃទំនើប ម៉ូតូ ឡាននិងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀត។
ដើម្បីកុំឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុក្នុងពេលខាងមុខ មុននឹងអ្នកខ្ចីលុយគេទៅបង់រំលស់របស់ អ្នកត្រូវគិតពីលទ្ធភាពរបស់ខ្លួនឯង។ ត្រង់នេះអ្នកមិនគួរខ្ចីលុយទៅបង់រំលស់សម្ភារដែលថ្លៃពេកលើពីលទ្ធភាពខ្លួនឯងនោះទេព្រោះវាធ្វើឲ្យអ្នករងសម្ពាធនៃលុយកាក់ប្រចាំខែនិងបាត់ឱកាសក្នុងការយកលុយទៅសន្សំនិងវិនិយោគដើម្បីអនាគត។
ឧទាហរណ៍បើអ្នកប្រាក់ខែត្រឹម២៥០ដុល្លារហើយទៅបង់រំលស់ទូរស័ព្ទiPhone២ពាន់ដុល្លារដោយមួយខែត្រូវបានបង់១០០ដុល្លារ នោះអ្នកច្បាស់ជារងសម្ពាធនៃលុយកាក់រស់នៅស៊ីអត់ស៊ីឃ្លានហើយមួយខែៗគ្មានសល់លុយសម្រាប់ឡើយ។ ការប្រើប្រាស់បំណុលបែបនេះមិនបានធ្វើឲ្យអ្នករីកចម្រើនកើមលុយនោះទេតែផ្ទុយទៅវិញធ្វើឲ្យអ្នកកាន់តែវេទនាហើយសម្លាប់ឱកាសអ្នកមិនឲ្យសន្សំនិងវិយោគសម្រាប់អនាគតឡើយ។
២. បំណុលទិញផ្ទះ
ក្រោយអ្នករៀបការមានគ្រួសារ មនុស្សភាគច្រើនសុទ្ធតែចង់បានផ្ទះរស់នៅផ្ទាល់ខ្លួនមួយសមរម្យដើម្បីជាម្លប់ក៏កក់ក្ដៅសម្រាប់ក្រុមគ្រួសារ។ ដោយសារការទិញផ្ទះគឺជាការចំណាយដ៏ច្រើនបំផុតក្នុងខ្សែជីវិតតបស់មនុស្ស ដូច្នេះហើយមនុស្សភាគច្រើនតែងតែខ្ចីលុយទិញផ្ទះហើយបង់រំលស់ប្រចាំខែ។
អ្វីដែលអ្នកត្រូវប្រយ័ត្នទាក់ទងនឹងការទិញផ្ទះបង់រំលស់គឺទាក់ទងនឹងលទ្ធភាពនៃការបង់ប្រចាំខែនិងតម្លៃផ្ទះដែលគួរទិញក៏ដូចជាប្រភពចំណូលដែលអ្នកមាន។
ត្រង់នេះអ្នកត្រូវមានប្រភពចំណូលមួយទៀតទាត់ដើម្បីអាចផ្គត់ផ្គង់ការចំណាយក្នុងការរស់នៅប្រចាំខែនិងអាចបង់រំលស់ផ្ទះប្រចាំខែថែមទាំងសល់លុយខ្លះសម្រាប់សន្សំនិងនិយោគដើម្បីកសាងជីវភាពឲ្យកាន់តែធូរធារនាពេលបច្ចុប្បន្ននិងអនាគត។
លើសពីនេះអ្នកមិនត្រូវទិញផ្ទះដែលថ្លៃពេកនោះទេព្រោះការទិញផ្ទះថ្លៃពេកនឹងធ្វើឲ្យអ្នករស់នៅរងសម្ពាធខ្លាំងពោលគឺមួយខែៗលុយដែលរកបានគឺយកទៅបង់រំលស់ផ្ទះហើយខ្វះខាតលុយសម្រាប់ចំណាយក្នុងការរស់នៅក៏ដូចជាសម្រាប់សន្សំនិងយោគ។ ត្រង់ចំាថាបំណុលផ្ទះទិញមិនមែនតែមួយឆ្នាំនោះគឺត្រូវការពេលរាប់ឆ្នាំទើបអ្នកអាចបង់អស់។ ដូច្នេះបើអ្នកមិនមានប្រភពចំណូលទៀតទាត់ហើយទិញផ្ទះថ្លៃលើសពីលទ្ធភាពនោះអ្នកនឹងរស់នៅវេទនាជាមួយបំណុលទិញផ្ទះរាប់ឆ្នាំ។
ជាការរឿល្អ អ្នកមិនគួរបង់រំលស់១០០%នៃតម្លៃទិញផ្ទះព្រោះអ្នកនឹងជាប់បំណុលច្រើនជាពិសេសការប្រាក់ច្រើន។ លើសពីនេះអ្នកមិនគួរបង់រំលស់ប្រចាំខែលើសពី៥០%នៃចំណូលប្រចាំខែនោះទេ។ ឧទាហរណ៍បើប្រាក់ខែ១០០០ដុល្លារ អ្នកគួរតែបង់រំលស់ប្រចំាំខែត្រឹម៥០០ដុល្លារចុះក្រោមបានហើយ៕