ខេត្ដ ៤ នេះទទួលបានគម្រោងវិនិយោគថ្មីតម្លៃសរុបជាង ១១០ លានដុល្លារ ខណៈបង្កើតការងាររាប់ពាន់កន្លែង
Bunthoeun KoemMARCH 17 2025545 views

ខេត្ដសក្ដានុពលចំនួន ៤ រួមមាន៖ ខេត្ដកំពង់ឆ្នាំង ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគថ្មីចំនួន ៦ ទីតាំងដែលមានតម្លៃសរុប ១១៤,៤ លានដុល្លារ។ ខណៈគម្រោងទាំងអស់នេះនឹងបង្កើតឱកាលការងាររាប់ពាន់កន្លែងជូនពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ គម្រោងវិនិយោគទាំង ៦​ នេះរួមមាន៖

 

១. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ មានទីតាំងស្ថិតនៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ គម្រោងនេះមានទុនវិនិយោគចំនួន ៣៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៨កន្លែង។

 

២. គម្រោងវិនិយោគបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ មានទីតាំងស្ថិតនៅ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ គម្រោងនេះមានទុនវិនិយោគ ៨.៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៥០២កន្លែង។

 

៣. គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុ មានទីតាំងស្ថិតនៅ ឃុំជំពូវន្ទ ស្រុកជុំគីរី ខេត្តកំពត។ គម្រោងនេះមានទុនវិនិយោគចំនួន ៣១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១៧កន្លែង។

 

៤. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់ និងជ្រលក់ពណ៌ មានទីតាំងស្ថិតនៅស្រុកគងពិសី ខេត្តកំរាង់ស្ពឺ។ គម្រោងនេះមានទុនវិនិយោគចំនួន ១៨លានដុល្លារ និងអាចង្កើតការងារបានចំនួន ១ ៩៤៥កន្លែង។

 

៥. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ តម្បាញ និងផលិតស្រោមជើងគ្រប់ប្រភេទមានទីតាំងស្ថិតនៅឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ គម្រោងនេះមានមុនវិនិយោគចំនួន ១៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៧៥១កន្លែង។

 

៦. គម្រោងវិនិយោគបង្កើតរោចក្រផលិតផលិតផលគ្រោងសំណង់ពីលោហធាតុខ្នាតធំ មានទីតាំងស្ថិតនៅ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គម្រោងនេះមានទុនវិនិយោគ ៨,៤លានដុល្លារនិងអាចបង្កើតការងារបានចំនួន ២៣៣កន្លែង៕

 

482272206 1086109333547332 4870256005316708053 N

483066407 1086109336880665 197105113215648141 N

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia