ចាប់ពីថ្ងៃទី៦ ដល់ ៩ ខែមីនា ឆ្នាំ២០២៥ អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់ក្នុងសង្កាត់/ខណ្ឌមួយចំនួន។ ដោយការងារនេះអាចនឹងធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ទាំងនោះមានការរអាក់រអួលផងដែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា តំបន់ដែលនឹងអនុវត្ដការងារជួសជុលមានដូចខាងក្រោម៖
១.ថៃ្ងព្រហស្បតិ៍ទី០៦ ខែមីនា ឆ្នាំ២០២៥
ក្នុងចន្លោះម៉ោង០៨៖០០ ដល់ម៉ោង១៣៖០០
១-ខណ្ឌជ្រោយចង្វារ៖ តំបន់ភ្លើងលេខ ប.ត060 ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ(សាខាវត្តភ្នំ)
២-ខណ្ឌទួលគោក៖ តំបន់ភ្លើងលេខ OP071 ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ (សាខាអូរបែកក្អម)
ក្នុងចន្លោះម៉ោង០៨៖០០ ដល់ម៉ោង១៦៖០០
១-ខណ្ឌពោធិ៍សែនជ័យ: តំបន់ភ្លើងលេខ 252, P321 ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២(សាខាទួលពង្រ)
២-ខណ្ឌកំបូល: តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់កំបូល សង្កាត់កន្ទោក(សាខា
អូរដឹម)
៣-ស្រុកអង្គស្នួល ខេត្តកណ្តាល តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងឃុំបែកចាន(សាខាអូរដឹម)។
២.ថ្ងៃសុក្រទី០៧ ខែមីនា ឆ្នាំ២០២៥ ក្នុងចន្លោះម៉ោង០៨៖០០ ដល់ម៉ោង១៦៖០០ នៅ:
១-ខណ្ឌទួលគោក៖ តំបន់ភ្លើងលេខ ប.ត 283 ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគរ (សាខាអូរបែកក្អម)
២-ខណ្ឌមានជ័យ៖ តំបន់ភ្លើងលេខ ប.ត277, ប.ត277A, P4683 ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម សង្កាត់ស្ទឹងមានជ័យទី៣ (សាខាទួលពង្រ និងសាខា ចាក់អង្រែក្រោម)
៣-ខណ្ឌពោធិ៍សែនជ័យ៖ តំបន់ភ្លើងលេខ P3256 រួមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុង សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២(សាខាទួលពង្រ)
៤-ខណ្ឌដង្កោ៖ តំបន់ភ្លើងលេខ P4547, P4563 រួមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិត នៅក្នុងសង្កាត់ដង្កោ សង្កាត់ព្រៃស(សាខាទួលពង្រ)។
៣.ថ្ងៃសៅរ៍ទី០៨ ខែមីនា ឆ្នាំ២០២៥ ក្នុងចន្លោះម៉ោង០៨៖០០ ដល់ម៉ោង១៦៖០០ នៅ:
១-ខណ្ឌសែនសុខ៖ តំបន់ភ្លើងលេខ P1590 ស្ថិតនៅក្នុងសង្កាត់ឈ្មួញ(សាខាអូរបែកក្អម)
២-ខណ្ឌមានជ័យ៖ តំបន់ភ្លើងលេខ P4404, P4464 ស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី២ (សាខាទួលពង្រ)
៣-ស្រុកអង្គស្នួល ខេត្តកណ្តាល៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងឃុំបែកចាន ឃុំពើក ឃុំក្រាំងម្កាក់ ឃុំព្រៃពួច ឃុំឆក់ឈើនាង(សាខាអូរដឹម)។
៤.ថ្ងៃអាទិត្យទី០៩ ខែមីនា ឆ្នាំ២០២៥ ក្នុងចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៣ម៉០០ នៅ:
១-ខណ្ឌសែនសុខ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង(សាខាអូរបែកក្អម)៕