មកស្គាល់ CEO ទឹកសុទ្ធ Provida វ័យត្រឹម២៤ឆ្នាំ រៀនពីអង់គ្លេស កំពុងកាន់ជំនួញ៥ក្នុងដៃ
Ping Chou EngMARCH 7 202517.8 K views

Provida គឺជាផលិតផលទឹកពិសាបរិសុទ្ធរបស់ខ្មែរមួយ ផលិតនិងចែកចាយដោយក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក ដឹកនាំដោយកូនខ្មែរគឺ លោក អ៊ឹង ស៊ីវឈន់ ជានាយកប្រតិបត្តិវ័យ២៤ឆ្នាំ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ក្រោយពិធីភ្ជាប់ពាក្យជាមួយនឹងសែរាជវង្ស អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស សូរិយា

 

481256957 10222780789947156 3969751610829447734 N

 

ជាអ្នកដឹកនាំវ័យក្មេងមួយរូប CEO Provida បានទទួលការសិក្សាពីប្រទេសអង់គ្លេសចាប់តាំងពីអាយុ១៣ឆ្នាំ និងទទួលបានសញ្ញាបត្រផ្នែកហិរញ្ញវត្ថុពីសកលវិទ្យាល័យ Birmingham ចក្រអង់គ្លេស មុនចូលមកកាន់កាប់មុខជំនួញគ្រួសារក្នុងវិស័យទឹកសុទ្ធ ដែលចាប់ផ្តើមរកស៊ីបើករោងចក្រដំបូងបំផុត ក្នុងឆ្នាំ២០១៦។

 

តាមរយៈបទសម្ភាសន៍ជាមួយធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បុរសវ័យក្មេងរូបនេះ បានបញ្ជាក់ឱ្យដឹងថាបច្ចុប្បន្នខ្លួនកំពុងកាន់កាប់ជំនូញចំនួន៥ក្នុងដៃ ដោយទីមួយវិស័យឧស្សាហកម្មទឹកសុទ្ធ  ទីពីរវិស័យធនាគារ​ ទីបីវិស័យធានារ៉ាប់រង ទីបួនវិស័យភោជីនីយដ្ឋាននិងទីប្រាំវិស័យសំណង់ ដែលស្ថិតក្រោមបុត្រសម័្ពន្ធក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក។

 

 

Daily Image S1

 

 

បន្ថែមពីនោះបើតាមរបាយការណ៍ក្រុមហ៊ុនដូនពេញ ក៏បានបញ្ជាក់ថា ក្នុងចំណោមបងប្អូន៥នាក់ លោក អ៊ឹង ស៊ីវឈន់ កំពុងកាន់កាប់ភាគហ៊ុនចំនួន ១៦,២១៣% នៅក្នុងធនាគារឯកទេសដូនពេញ។

 

សូមរំលឹកថាលោក អ៊ីង ស៊ីវឈន់ ត្រូវបានតែងតាំងជាអគ្គនាយក (CEO) នៃក្រុមហ៊ុន ដូនពេញ ត្រេឌីង ឯ.ក ជាផ្លូវការ កាលពីដើមខែមករា ឆ្នាំ២០២៣ ។ ជាអ្នកដឹកនាំមួយរូប ដែលជឿលើទស្សនៈបុគ្គលិកជាអ្នកថែទាំអាជីវកម្ម លោក​អ៊ីង ស៊ីវឈន់ មានចក្ខុវិស័យធំបំផុតគឺផលិតទឹកដ៏ល្អបំផុតសម្រាប់ប្រទេសកម្ពុជា និងនាំចេញផលិតផលទឹកសុទ្ធខ្មែរទៅទីផ្សារអន្តរជាតិ៕

 

323779835 1335084620637767 766160686545717159 N

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia