ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ឈប់បុគ្គលិករដ្ឋាភិបាលរាប់សែននាក់ ខណៈក្នុងចំណោមស្ថាប័ន និងក្រសួងទាំងអស់ មានស្ថាប័នធំៗ៣ ដែលកាត់បុគ្គលិកច្រើនបំផុត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Forbes ចុះផ្សាយនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០៥។
១/. នាយកដ្ឋានកិច្ចការអតីតយុទ្ធជន៖ VA គ្រោងកាត់បន្ថយបុគ្គលិកជាង ៨០,០០០នាក់ ដែលនឹងចាប់ផ្តើមក្នុងខែមិថុនាខាងមុខ ខណៈបុគ្គលិកសាកល្បងប្រហែល ២,៤០០នាក់ ត្រូវបានបណ្តេញចេញកាលពីពាក់កណ្តាលខែកុម្ភៈ។ ប្រធានគ្រប់គ្រងបុគ្គលិកបាននិយាយថា នេះគឺជាការវិលត្រឡប់ទៅរកចំនួនបុគ្គលិកកាលពីឆ្នាំ ២០១៩។
២/. ស្ថាប័នសេវាកម្មប្រាក់ចំណូលផ្ទៃក្នុង៖ IRS កំពុងរៀបចំកាត់កម្លាំងពលកម្មជិត ១០០,០០០នាក់ដែលស្មើនឹង ៥០% តាមរយៈការបញ្ឈប់ និងការទិញចេញហាងជាច្រើន។ យោងតាមរបាយការណ៍នៅដើមខែមីនា IRS បានកាត់បុគ្គលិក ២០% បន្ទាប់ពីរដ្ឋបាល Trump ទើបបានបញ្ឈប់ការងារប្រហែល ៧,០០០ កន្លែងក្នុងខែកុម្ភៈ។
៣/. ទីភ្នាក់ងារការពារបរិស្ថាន៖ លោក Trump បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួនថា អ្នកគ្រប់គ្រង EPA លោក Lee Zeldin បានបង្ហាញពីបំណងចង់កាត់បន្ថយបុគ្គលិកចំនួន ៦៥% នៃបុគ្គលិកចំនួន ១៨,០០០ របស់ EPA។ ប៉ុន្តែសេតវិមាន បាននិយាយថា ក្រោយមកការអត្ថាធិប្បាយនេះគឺសំដៅលើការកាត់បន្ថយការចំណាយចំនួន ៦៥%។
គួរជម្រាបផងដែរថា យោងតាមរបាយការណ៍ជាច្រើនបានឱ្យដឹងថា បុគ្គលិកសាកល្បងគឺជា គោលដៅ នៃការបញ្ឈប់ការងាររបស់រដ្ឋបាល Trump។ ក្នុងនោះនិយោជិតថ្មីដែលបាននៅក្នុងកម្លាំងការងារសហព័ន្ធតិចជាងមួយឆ្នាំ ហើយគ្មានលទ្ធភាពទទួលបានការការពារការងារមួយចំនួន រួមទាំងសិទ្ធិក្នុងការប្តឹងតវ៉ាពីការបញ្ចប់ការងារមានចំនួនជាង ២០០,០០០នាក់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook