២០២៥ មិនទាន់ហ៊ានយកលុយរកស៊ី នេះជាធនាគារក្នុងស្រុកទាំង១០ហ៊ានឲ្យការប្រាក់សន្សំខ្ពស់បំផុត
Toeuy HongMARCH 15 2025491 views

 មួយរយៈចុងក្រោយនេះ មនុស្សជាច្រើនមិនសូវហ៊ានយកលុយទៅរកស៊ី​ ពង្រីកអាជីវកម្មឬវិនិយោគនោះទេព្រោះស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផលពោលគឺរកស៊ីតឹងចំណែកការវិនិយោគក៏ជួបហានិភ័យច្រើន។ ដូច្នេះបងប្អូនមួយចំនួនធំដែលសល់លុយតែមិនហ៊ានធ្វើអី ពួកគាត់ក៏ស្វែងរកធនាគារណាដែលផ្ដល់ការប្រាក់សន្សំខ្ពស់ដើម្បីយកលុយមកដាក់សន្សំ។

 

ទាក់ទងនឹងធនាគារផ្ដល់ការប្រាក់សន្សំខ្ពស់នេះដែរ ខាងក្រោមនេះគឺជាធនាគារធំៗក្នុងស្រុកដែលផ្ដល់ការប្រាក់ខ្ពស់បំផុតនៅឆ្នាំ២០២៥ដោយអត្រាការប្រាក់គិតជាប្រចាំឆ្នាំ៖

 

. ធនាគារ Woori គណនីសប្បរុស ជាប្រាក់រៀលការប្រាក់៥.៨៥% ជាប្រាក់ដុល្លារ៥.៣៥%

. ធនាគារប្រៃសណីយ៍៖ គណនីបង្គរ ការប្រាក់៦%ក្នុងមួយឆ្នាំទាំងប្រាក់ដុល្លារនិងប្រាក់រៀលខ្មែរ

. ធនាគារ KB Prasac គណនីមានកាលកំណត់ជាប្រាក់រៀលការប្រាក់៥.៧៥% ជាប្រាក់ដុល្លារ៥.៥០

. ធនាគារ ជីប ម៉ុង៖  ជាប្រាក់រៀលការប្រាក់៥.២៥%ជាប្រាក់ដុល្លារ៥%

. ធនាគារ DGB ជាប្រាក់រៀលបានការប្រាក់៦.២៥%និងជាប្រាក់ដុល្លារបាន៥.៥០%

. ធនាគារ Shinhan ជាប្រាក់រៀលបានការប្រាក់៥.៨៥ ជាប្រាក់ដុល្លារការប្រាក់៥.៣៥%

. ធនាគារវីង៖ បានការប្រាក់៥.៥០%ទាំងប្រាក់ដុល្លារនិងប្រាក់រៀលខ្មែរ

. ធនាគារ SBI LY Hour ជាប្រាក់ប្រាក់រៀលបានការប្រាក់៦% ជាប្រាក់ដុល្លារ៥.៥០%

.ធនាគារ ឈីហ្វ៖ គណនីបញ្ញើថេរជាប្រាក់រៀលបានការប្រាក់៦% ជាប្រាក់ដុល្លារ៥.៧៥%

១០. ធនាគារភ្នំពេញពាណិជ្ជ៖ ជាប្រាក់រៀលបានការប្រាក់៦% ជាប្រាក់ដុល្លារ៥%

 

គួរបញ្ជាក់ផងដែរថាលក្ខខណ្ឌនៃការដាក់ប្រាក់បញ្ញើគឺមានភាពខុសគ្នាពីធនាគារមួយទៅធនាគារមួយ ដូច្នេះមុននឹងដាក់ប្រាក់បញ្ញើនៅធនាគារណាមួយ អ្នកអាចសាកសួរព័ត៌មានលម្អិតពីដើម្បីដឹងកាន់តែច្បាស់ពីលក្ខខណ្ឌតម្រូវការនៃការប្រាក់បញ្ញើបានការប្រាក់សន្សំខ្ពស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia