យើងដឹងហើយថាជារៀងរាល់ឆ្នាំប្រទេសថៃតែងតែប្រារព្ធធ្វើកម្មវិធីសង្រ្កាន្តឆ្នាំថ្មីរបស់ខ្លួនដែលអាចទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនពីគ្រប់ទិសទីមកកម្សាន្តសប្បាយដោយប្រទេសក្បែរខាងកម្ពុជាមួយនេះតែងតែរៀបចំកម្មវិធីជាច្រើនអំឡុងចូលឆ្នាំថ្មីរបស់ខ្លួន។
ដោយឡែកនៅឆ្នាំ២០២៥នេះ បើយោងតាមការចុះផ្សាយរបស់ Bangkok Post បានឲ្យដឹងថានៅឆ្នាំ២០២៥នេះ សង្រ្កាន្តឆ្នាំថ្មីរបស់ថៃរំពឹងថានឹងរកចំណូលចូលជាតិបានប្រមាណជា៧៨៩លានដុល្លារពីភ្ញៀវទេសចរអន្តរជាតិជាង៤៧ម៉ឺននាក់និងពីដំណើរកម្សាន្តក្នុងស្រុកចំនួន៤.៤ផងដែរដោយគម្រោងចំណាយក្នុងកម្មវិធីសង្រ្កាន្តត្រឹមតែជាង៧លានដុល្លារប៉ុណ្ណោះ។
កញ្ញា Thapanee គKeatphaibool ប្រធានអាជ្ញាធរទេសចរណ៍ថៃបានឲ្យដឹងថាចំណូលពីការធ្វើពិធីសង្រ្កាន្តឆ្នាំ២០២៥នេះរំពឹងថានឹងកើនឡើងចំនួន៨%ធៀបនឹងឆ្នាំមុនហើយកំណើននេះនឹងជំរុញដោយកម្មវិធី Maha World Water Festival 2025 នៃអំឡុងសង្រ្កាន្តឆ្នាំថ្មីនេះ។
គួរបញ្ជាក់ផងដែរនៅដើមខែមីនានេះ រដ្ឋាភិបាលថៃតាមរយៈក្រសួងទេសចរណ៍និងកីឡាបានអនុម័តកញ្ចប់ថវិកាប្រមាណជាង៤លានដុល្លារសម្រាប់ធ្វើកម្មវិធី Maha World Water Festival 2025 ខណៈគម្រោងចំណាយសរុបនៃកម្មវិធីសង្រ្កាន្តថ្មីឆ្នាំគឺជាង៧លានដុល្លារ៕