ប្រយ័ត្នមានបញ្ហា! បិតាវិនិយោ.គ Warren Buffett ប្រាប់ចំៗពីរបស់៥យ៉ាង មិនគួរចាយលុ.យទិញដាច់ខាត
Kan DaraOCTOBER 20 20246 K views

ចាយត្រូវកើនប្រយោជន៍ ចាយខុសនាំអសោចខូចអនាគត។ ខាងក្រោមនេះគឺជារឿងធំៗ៥ ដែលស្តេចវិនិយោគ Warren Buffett ណែនាំមិនគួរចាយលុយទិញដាច់ខាត បើមិនចង់វេទនាថ្ងៃក្រោយ៖

 

/. រៀនខុស៖ ចំណាយលើការរៀនសូត្រជារឿងដ៏ប្រសើរ តែអ្នកត្រូវដឹងថាដើម្បីឱ្យខ្លួនឯងរីកចម្រើន ពុំមែនមានន័យថា ត្រូវចូលរៀនគ្រប់ជំនាញ ឬបង់លុយចូលរួមគ្រប់សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗគ្រប់មុខឡើយ។ ផ្ទុយទៅវិញ អ្នកគួរចំណាយលុយរៀនក្នុងវគ្គណាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ និងជម្រុញសមត្ថបង្កើតប្រាក់ចំណូល។ 

 

២/. គ្រឿងស្រវឹង៖ មហាសេដ្ឋី Warren Buffett បានចែករំលែកថា ការចំណាយលើគ្រឿងស្រវឹង ក្រៅពីធ្វើឱ្យខូចសុខភាពផ្លូវកាយហើយ វាក៏ប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុផងដែរ ត្បិតថាគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់ខួរខ្បាល ព្រមទាំងសមត្ថភាពនៃការសម្រេចចិត្តចាត់ចែងហិរញ្ញវត្ថុ។

 

/. ការជក់បារី៖ មិនខុសពីស្រាប៉ុន្មានឡើយ បារីក្រៅពីធ្វើឱ្យប៉ះពាល់សុខភាព វាក៏មានសាធាតុញៀន នាំឱ្យមនុស្សត្រូវចំណាយលុយជាប្រចាំទៅលើវា ច្រើនឡើងៗជារៀងរាល់ខែ និងពិបាកបញ្ឈប់ខ្លាំងណាស់បើមានការតាំងចិត្តមិនរឹងមាំ។

 

/. ប្រើផលិតផលថែស្បែកហួសកម្រិត៖ ការវិនិយោគលើសុខភាព និងសម្រស់ជារឿងល្អ ប៉ុន្តែវានឹងក្លាយទៅជាមិនល្អវិញ បើអ្នកជ្រើសរើសអ្នកប្រឹក្សាខុស ឬសម្រេចចិត្តទិញផលិតផលទាំងនោះតាមគេតាមឯងគ្មានការសិក្សាច្បាស់លាស់។ មានអ្នកខ្លះប្រើប្រាស់គ្រឿងថែរក្សាសម្រស់ច្រើនតង់ជ្រុល ក្រៅពីចំណាយលុយច្រើន ក៏នាំឱ្យប៉ះពាល់ដល់សុខភាពស្បែកលើសដើមថែមទៀតផង។

 

/. ញ៉ាំក្រៅញឹក៖ ការចេញក្រៅញឹកញាប់ ឬមានណាត់ញ៉ាំអាហារខាងក្រៅមិនលោះពេល ជាហេតុនាំឱ្យមានការចំណាយខ្ពស់ នាំឱ្យមានបញ្ហាការចំណាយ អាចនឹងចាយសល់ថ្ងៃ​ ចុងខែដាច់លុយ ជំពាក់គេជុំទិស។ ជាក់ស្ដែងដូចពាក្យមួយឃ្លានៅក្នុងសៀវភៅ ច្រវាក់ប្រាក់ខែ អ្នកនិពន្ធបានលើកឡើងថា «ដើមខែញ៉ាំក្រៅញឹក ចុងខែសឹកកាបូប អស់លុយក្នុងកុង មីកំប៉ុង Is the best»។ អ្នកណាខ្លះធ្លាប់ជួបរឿងមួយនេះ?

 

យ៉ាងណាមិញ មនុស្សដែលសាងកំហុសហើយចេះកែខ្លួនគួរតែអាចទទួលបានឱកាស ដូច្នេះបើកន្លងមកអ្នកធ្លាប់ចាយខុស ច្បាស់ណាស់អ្នកប្រាកដជាអាចកែតម្រូវឱ្យត្រូវវិញចាប់ពីពេលនេះតទៅ។ ពិនិត្យការចំណាយរបស់ខ្លួនឯង មើលថារាល់ថ្ងៃនេះមានចាយខុសលើរឿងទាំង៥ដែលបានលើកឡើងខាងលើដែរទេ ហើយតើមានខុសលើរឿងផ្សេងៗដែរឬទេ? បើមានសូមចាប់ផ្ដើមឈប់ពីពេលនេះទៅ ដើម្បីកសាងអនាគតមួយ ដែលមានស្ថិរភាពហិរញ្ញវត្ថុ លែងជួបបញ្ហាលុយកាក់៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia