សេដ្ឋកិច្ចមិនសូវនឹងនរ ចំណូលដែលបានមកពីប្រាក់ខែរាល់ថ្ងៃក៏ចាយមិនគ្រប់ចំណែកចិត្តក៏ចង់ជួយគ្រួសារតែមិនដឹងថាត្រូវធ្វើយ៉ាងណាទើបចំណូលបានកើនអាចជួយទាំងខ្លួនឯងនិងក្រុមគ្រួសារបាននោះទេ។ ជាមួយគ្នានោះដែរ ពេលនេះចាបក្រហមសូមណែនាំការងារក្រៅម៉ោងទាំង៤ បងប្អូនអាចឆ្លៀតធ្វើបានពេលចេញពីធ្វើការម៉ោង៥បាន៖
- អ្នកផលិតមាតិកា៖ បងប្អូនទាំងអស់គ្នាមានដឹងទេថា នាពេលនេះការងារក្រៅម៉ោង១នេះកំពុងតែមានតម្រូវការជាខ្លាំង ប្រសិនជាបងប្អូនមានជំនាញខាងសរសេរបងប្អូនអាចធ្វើជាអ្នកផលិតមាតាកាផ្សេងៗទាក់ទងជាមួយនឹង Skincare ឬជាមួយនឹងការរកស៊ីអីជាដើមដើម្បីយកទៅលក់ឱ្យអ្នករកស៊ីខាងវិស័យអនឡាញបាន។ ប៉ុន្តែការងារក្រៅម៉ោងនេះដែរ បងប្អូនត្រូវតែពូកែខាងស្រាវជ្រាវ លេងពាក្យសម្តី ហើយនឹងច្បាស់ជាមួយជំនាញសរសេរទើបអាចទៅមុខបាន។
- ការងារទាក់ទងបច្ចេកវិទ្យា៖ អ្នកដែលមានជំនាញបច្ចេកវិទ្យាក៏អាចឆ្លៀតពេលរកចំណូលចេញពីជំនាញរបស់ខ្លួនបន្ទាប់ពីការងារពេញម៉ោងបានដែរ ដូចជាជំនាញ Design, web developer សុទ្ធតែអាចប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការបង្កើនចំណូលបន្ថែមបាន។ មិនតែប៉ុណ្ណោះការងារទាំងនេះអ្នកធ្វើបានទាំងការងារក្នុងស្រុកនិងក្រៅស្រុកទៀតផង។
- ធ្វើអ្នកកាន់ផេកឱ្យគេ៖ មានម្ចាស់អាជីវកម្មជាច្រើនត្រូវការអ្នកកាន់ផេកហ្វេសប៊ុក និងបណ្ដាញសង្គមនានា ដើម្បីជួយធ្វើទីផ្សារឱ្យអតិថិជនស្គាល់អាជីវកម្មពួកគាត់ឱ្យបានលឿន។ អាស្រ័យហេតុនេះ បើសិនជាអ្នកគិតថាខ្លួនមានជំនាញឌីជីថល អ្នកអាចសាកធ្វើជាអ្នកកាន់ផេក ជាអ្នកប្រឹក្សាយោបល់ ជាអ្នករៀបផែនការផ្សាយតាមប្រព័ន្ធឌីជីថល គឺអ្នកមានឱកាសរកចំណូលបានពីការងារម៉ោងមួយនេះទោះជាអ្នកមិនសូវមានជំនាញខ្លាំងក៏អ្នកអាចធ្វើបាន បើសិនជាអ្នកអាចយល់ខ្លះៗ ហើយចេះរៀបចំក្រុមមនុស្សជំនាញឱ្យជួយធ្វើការឱ្យអ្នក។
គួរបញ្ជាក់ថា ការងារក្រៅម៉ោងនេះដែរ គឺទាមទារឱ្យបានបងប្អូនទាំងអស់គ្នាមានភាពអត់ធ្មត់និងតស៊ូឱ្យខ្លាំង ព្រោះជាធម្មតានៅពេលដែលយើងខំធ្វើការពីព្រឹកដល់ល្ងាចហត់បាត់ទៅហើយ តែហេតុតែចង់បានចំណូលថែមបងប្អូនត្រូវធ្វើការងារក្រៅម៉ោងបន្ថែមទៀតដូច្នេះត្រូវតស៊ូឡើងណាបងប្អូនត្រូវដឹងថាលុយពិតជាមិនងាយស្រួលរកទេចង់បានលុយទាល់តែហត់បន្តិចហើយ៕