អ្នកជំនាញថា Bitcoin នឹងឡើងដល់កន្លះលានដុល្លារនៅចុងឆ្នាំ២០២៧បើត្រាំសម្រេចធ្វើរឿងមួយនេះ
Toeuy HongNOVEMBER 22 202437 views

 Bitcoin បានបន្តហក់ឡើងជិតដល់១០ម៉ឺនដុល្លារក្នុងមួយកាក់ខណៈប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានបង្ហាញជំហរគាំទ្រលុយគ្រីបតូហើយអាចនឹងអនុវត្តច្បាប់ស្ដីពីលុយគ្រីបតូនៅពេលដែលឡើងកាន់តំណែងជាប្រធានាធិបតីជាផ្លូវការ។

 

បើយោងតាមការចុះផ្សាយរបស់ Yahoo Finance លោក Frank Speiser  នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Metafide បានលើកឡើងថាមានផ្លូវតែមួយគតសម្រាប់Bitcoin គឺវានឹងឡើងទៅលើ។ លោកបានបន្ថែមទៀតថាវាច្បាស់ជាឡើងដល់១០ម៉ឺនដុល្លារ ហើយបន្តទៅ២៥ម៉ឺនដុល្លារ ហើយវាអាចហក់ដល់៥០ម៉ឺនដុល្លារនៅត្រឹមចុងឆ្នាំ២០២៧ខាងមុខ។

 

លោកបានឲ្យដឹងទៀតថាប្រសិនបើលោក Donald Trump បង្កើតភ្នាក់គ្រីបតូមួយក្រោមការដឹកនាំរបស់លោកជាលើកទី២ននោះ តម្លៃBitcoin នឹងមានឱកាសឡើងដល់៥០ម៉ឺនដុល្លារ។ ជាពិសេសBitcoin អាចនឹងក្លាយជាទ្រព្យស្របច្បាប់ មានស្ថិរភាពហើយមនុស្សកាន់តែច្រើនចាប់អារម្មណ៍ដែលធ្វើឲ្យទីផ្សារគ្រីបតូកាន់តែមានលំនឹង។

 

 គួរបញ្ជាក់ផងដែរនៅប្រទេសកម្ពុជា ធនាគារជាតិនៃកម្ពុជាមិនទាន់អនុញ្ញាតឲ្យធនាគារក្នុងស្រុកធ្វើប្រតិបត្តិការទូទាត់ពាក់ព័ន្ធនឹងលុយគ្រីបតូឡើយ មូលហេតុគឺដើម្បីទប់ស្កាត់ហានិភ័យដល់សាធារណជនដែលអាចងាយរងការឆបោកនិងការខាតបង់ផ្សេងៗ។ មួយវិញទៀតទ្រព្យសកម្មគ្រីបតូគឺជាទ្រព្យសកម្មឌីជីថលដែលមិនមានប្រភពច្បាស់លាស់ហើយមានហានិភ័យខ្ពស់ ។

 

ដូច្នេះមុននឹងបងប្អូនវិនិយោគលើគ្រីបតូ ត្រូវតែធ្វើការសិក្សាឲ្យបានច្បាស់ចៀសវិនិយោគទៅជួបការចាញ់បោកគេនិងខាតបង់លុយដែលខំរកបានទាំងលំបាក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia