ក្រុមហ៊ុន កូកា កូឡា កំពុងស្វែងរកទីតាំង ដើម្បីបង្កើតរោងចក្រផលិតទ្រង់ទ្រាយធំនៅប្រទេសកម្ពុជា
Bunthoeun KoemNOVEMBER 22 2024769 views

ក្រុមហ៊ុនផលិតភេសជ្ជៈខ្នាតយក្ស កូកា កូឡា បច្ចុប្បន្នកំពុងតែស្វែងរកទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីសាងសង់រោងចក្រផលិតភេសជ្ជៈរបស់ខ្លួនទ្រង់ទ្រាយធំ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្ដរជាតិ។ នេះបើតាមការលើឡើងរបស់សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ។

 

ជុំវិញនឹងគម្រោងវិនិយោគនេះដែរ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ក៏បានធ្វើការណែនាំឲ្យក្រុមហ៊ុនធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់បរិស្ថាន និងសហគមន៍ក្នុងទីតាំងដែលផលិត។ ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងជាពិសេសផ្ដល់ឱកាសការងារដើម្បីបង្កើតប្រាក់ចំណូល។ 

 

468010946 566653709500468 9181873178561662377 N

 

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបានមានប្រសាសន៍ដូច្នេះថា «ក្រុមហ៊ុនកូកា កូឡា កំពុងតែចរចាមើលការរៀបចំផលិតជាតំបន់។ ឥឡូវលែងផលិតតែសម្រាប់ផ្គត់ផ្គង់ក្នុងទៀតហើយ គឺផលិតដើម្បីរុញទៅប្រទេសក្នុងតំបន់ យកមកដាក់ទីតាំងនៅស្រុកខ្មែរ ហើយកំពុងដើរមើលរើសទីតាំងនៅខេត្ដមួយចំនួន កន្លែងមានទឹកមានអីល្អយ៉ាងម៉េច។ ខ្ញុំឲ្យមើល ឲ្យល្អរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ហើយប៉ុន្ដែត្រូវមើលរឿងបរិស្ថានជាមួយសហគមន៍ធ្វើម៉េចបង្កើតផលវិជ្ជមានដល់សហគមន៍នៅទីនោះតាមរយៈការផ្ដល់ការងារ ការពារអីផ្សេងៗ»

 

គួររំលឹកផងដែរថា  ក្រុមហ៊ុន កូកា កូឡា បានបើករោងចក្រ​ផលិតភេសជ្ជៈដំបូងរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងអំឡុង​ឆ្នាំ១៩៩៣ ក្រោមទុនវិនិយោគ ១០ លានដុល្លារ ដោយដំណើរការផលិតភេសជ្ជៈចំនួន ២ មុខគឺ៖ Coca Cola និង Fanta សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ហើយនៅខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុននេះក៏បានបើកដំណើរការរោចក្រថ្មី១ទៀត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្រប់ដណ្ដប់លើផ្ទៃដី ១២.៥ ហិកតា និងមានទុនសរុប ១០០ លានដុល្លារឯណោះ៕

 

Maxresdefault

Linea Coca Cola

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia