សោកស្ដោយ! ក្រុមហ៊ុន Nissan នឹងកាត់បុគ្គលិក១ពាន់នាក់នៅថៃ ដោយសារមូលហេតុទាំងនេះ
Bunthoeun KoemNOVEMBER 22 2024279 views

ក្រុមហ៊ុនផលិតរថយន្ដ Nissan Motor របស់ប្រទេសជប៉ុន បានប្រកាសថានឹងកាត់បន្ថយ ព្រមទាំងផ្ទេរការងារប្រហែលរបស់បុគ្គលិកចំនួន ១០០០ កន្លែងនៅក្នុងប្រទេសថៃ។ ខណៈខ្លួនត្រូវកាត់បន្ថយផលិតកម្មនៅអាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃផែនការកាត់បន្ថយកម្លាំងពលកម្មសកល។

 

បើយោងតាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៤ បានអោយដឹងថា ក្រុមហ៊ុន Nissan គ្រោងនឹងបញ្ឈប់ការផលិតផ្នែកខ្លះនៅរោងចក្រទី១ នៅប្រទេសថៃដែលជារោងចក្រដំឡើងរថយន្តមួយក្នុងចំណោមរោងចក្រពីរនៅក្នុងប្រទេសនេះ។ ប៉ុន្តែក្រុមហ៊ុនងាកមកបង្រួបបង្រួមប្រតិបត្តិការទៅក្នុងរោងចក្រលេខ២វិញនៅខែកញ្ញាឆ្នាំក្រោយនេះ។

 

Preview 928x522

 

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Nissan មិនបានបកស្រាយអំពីការកាត់បន្ថយការងារនេះឡើយ ប៉ុន្តែគេបាននិយាយថា ក្រុមហ៊ុនកំពុងបង្រួបបង្រួមផ្នែកនៃរោងចក្រអោយដំណើរការដើម្បីធ្វើឱ្យប្រសើរឡើង ហើយគ្មានរោងចក្រនឹងត្រូវបានបិទនៅទីនោះទេ។

 

តាមប្រភពដដែលបានបន្តថាក្រុមហ៊ុនផលិតរថយន្តជប៉ុននេះកំពុងជួបការលំបាក ដោយកាលពីដើមខែនេះគេបានប្រកាសផែនការកាត់បន្ថយការងារចំនួន ៩០០០ នៅទូទាំងពិភពលោក បន្ទាប់ពីប្រកាសប្រាក់ចំណូលពាក់កណ្តាលឆ្នាំអាក្រក់ជាងការរំពឹងទុក។ នៅសហរដ្ឋអាមេរិកប្រហែល​៦ភាគរយនៃបុគ្គលិកក្នុងស្រុកនៅទីនោះកំពុងចាកចេញពី Nissan នៅចុងឆ្នាំនេះដោយទទួលយកកញ្ចប់ចូលនិវត្តន៍មុន។

 

គួរបញ្ជាក់ផងដែរថា រោងចក្រ Nissan ទាំងពីរក្នុងប្រទេសថៃ គឺមានទីតាំងស្ថិតនៅក្នុងខេត្ត Samut Prakan ។ ចំពោះ​រោងចក្រទី ១ មានសមត្ថភាពផលិតរថយន្ដប្រហែល ២២០០០០ គ្រឿងក្នុង ១ ឆ្នាំខណៈដែលរោងចក្រទី ២ មានសមត្ថភាពផលិត១៥០០០០គ្រឿងក្នុង ១ ឆ្នាំ ដែលធ្វើឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលផលិតកម្មអាស៊ីអាគ្នេយ៍ដ៏ធំបំផុតសម្រាប់ក្រុមហ៊ុន។សម្រាប់ការលក់របស់ក្រុមហ៊ុនNissanនៅក្នុងប្រទេសថៃបានធ្លាក់ចុះ ៣០ ភាគរយមកត្រឹមប្រហែល ១៤០០០គ្រឿងក្នុង១ឆ្នាំ។ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនរួមមាន Toyota និងHonda បានគ្របដណ្តប់ទីផ្សារថៃអស់រយៈពេលជាច្រើនឆ្នាំព្រមទាំងមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនដូចជា BYD និង SAIC បានលេចឡើងលើទីផ្សារយ៉ាងឆាប់រហ័ស៕ 

 

Nissan Navara

Auto Group Nissan Power Train 2

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia