ត្រូវដឹង! អ្នកមានប.ស.ស ចង់ស្នេីសុំប្រាក់រ៉ឺត្រែត ឬប្រាក់ចូលនិវត្តន៍ ត្រូវភ្ជាប់ជាមួយឯកសារសំខាន់ៗទាំង៤នេះ
Ping Chou EngNOVEMBER 22 2024249 views

ចំពោះពុកម៉ែបងប្អូនដែលត្រូវចូលនិវត្តន៍ ក្រសួងការងារបានបញ្ជាក់ឱ្យដឹងថា ដើម្បីអាចស្នើសុំប្រាក់សោធននិវត្តន៍ ឬប្រាក់រ៉ឺត្រែតទាំងនោះបាន សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗចំនួន៤ដូចខាងក្រោមនេះទៅជាមួយ។ 

 

១. ប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម

 

២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស)

 

៣. សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីសម្លងបញ្ជាក់សំបុត្រកំណើតកូន (បើមាន)

 

៤. លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬលេខគណនីធនាគារ កាណាឌីយ៉ា។

 

យ៉ាងណាមិញសូមបញ្ជាក់ផងដែរថាចំពោះសមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែតគឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនដូចជា បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធននិវត្តន៍ ហើយបានបង់ភាគទានទៅកាន់ ប.ស.ស. យ៉ាងតិច ១២ខែ និងត្រូវមានអាយុយ៉ាងតិច ៦០ឆ្នាំ។ 

ដូច្នេះសម្រាប់ព័ត៌មានឬមានចម្ងល់បន្ថែម ពុកម៉ែបងប្អូនអាចអញ្ជើញទៅកាន់ទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦ ឬ ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់ ប.ស.ស៕

 

467864345 1007382467858667 4104197900201674847 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia