ប្រយ័ត្នផង! ធនាគារ ABA ព្រមានចំពោះអ្នកប្រើប្រាស់កុងABA ក្នុងការប្រតិបត្តិការជួញដូរលុយគ្រីបតូ
Toeuy HongNOVEMBER 18 20244.9 K views

ធនាគារ ABA ទើបតែចេញសេចក្ដីប្រកាសព្រមានដល់អតិថិជនរបស់ខ្លួនដែលប្រើប្រាស់គណនីធនាគារ ABA ក្នុងការធ្វើប្រតិបត្តិការជួញដូរទិញលក់លុយគ្រីបតូចឲ្យមានការប្រុងប្រយ័ត្នខណៈការប្រើប្រាស់គណនីធនាគារនេះពាក់ព័ន្ធលុយគ្រីបតូគឺជាអំពើខុសច្បាប់នៅប្រទេសកម្ពុជា។

 

បើយោងតាមសេចក្ដីប្រកាសនៅលើហ្វេសប៊ុកផេក ABA សូមទទូចឲ្យអតិថិជនទាំងអស់ សូមកុំប្រើប្រាស់គណនី ABA របស់ខ្លួន ធ្វើប្រតិបត្តិការទិញ/លក់រូបិយប័ណ្ណគ្រីបតូ ឬទ្រព្យឌីជីថល រួមទាំងប្រតិបត្តិការ P2P ផងដែរ។

 

សូមជម្រាបថា ការប្រើប្រាស់គណនី ABA ធ្វេីប្រតិបត្តិការដូចបានរៀបរាប់ខាងលេី គឺជាអំពេីបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយអាចឈានដល់ការរឹតត្បិតនានាលើការប្រើប្រាស់គណនីរបស់លោកអ្នក។ សូមអរគុណចំពោះកិច្ចសហការរបស់លោកអ្នក។

 

គួរបញ្ជាក់ផងដែរថានៅប្រទេសកម្ពុជាយើង ធនាគារជាតិនៃកម្ពុជាមិនទាន់អនុញ្ញាតឲ្យធនាគារក្នុងស្រុកធ្វើប្រតិបត្តិការទូទាត់នានាពាក់ព័ន្ធនិងលុយគ្រីបតូឡើយ ដូច្នេះបងប្អូនដែលប្រើប្រាស់កុងធនាគារក្នុងស្រុកក្នុងការប្រតិបត្តិការជួញដូរលុយគ្រីបតូសូមមានការប្រុងប្រយ័ត្ន៕ 

Vr

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia