ត្រឹមត្រីមាសទី៣ឆ្នាំ២០២៤នេះ ប្រាក់ចំណេញរបស់ធនាគារ អេស៊ីលីដាថយចុះជាង៥០ភាគរយ ដោយសារមូលហេតុនេះ
Toeuy HongNOVEMBER 8 202411.6 K views

 ធនាគារ អេស៊ីលីដា គឹជាធនាគារដែលបង្កើតដោយកូនខ្មែរ ហើយធនាគារនេះទើបតែទទួលបានពានរង្វាន់ជាប់ជាធនាគារដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកនៅក្នុងឆ្នាំ២០២៤នេះ។  យ៉ាងណាមិញបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ឆ្នាំ២០២៤នេះបានបង្ហាញថា ធនាគារចាស់វស្សាមួយនេះរកស៊ីថយចុះប្រាក់ចំណេញរហូតដល់ទៅជាង៥០%។

 

បើយោងតាមរបាយការណ៍លទ្ធផលនៃត្រីមាសទី៣ឆ្នាំ ២០២៤របស់ធនាគារ អេស៊ីលីដា បានបង្ហាញថានៅត្រីមាសទី៣នេះ អេស៊ីលីដារកប្រាក់ចំណូលបានប្រមាណ២១៩លានដុល្លារកើនឡើងចំនួន៣.៤៨%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

 

ក្នុងនោះដែរសម្រាប់ប្រាក់ចំណេញប្រតិបត្តិការបានថយចុះចំនួន១៨.៤១%។ ចំណែកប្រាក់ចំណេញបានថយចុះរហូតដល់ទៅ៥៤.០៦% ដោយត្រឹមត្រីមាសទី៣នេះ​ អេស៊ីលីដាសម្រេចបានប្រាក់ចំណេញចំនួន១៨.៥៤ដុល្លារពោលគឺប្រាក់ចំណេញថយចុះរហូតដល់ទៅ២១លានដុល្លារ។

 

បើយោងតាមរបាយការណ៍ដដែលនេះបានឲ្យដឹងមូលហេតុដែលធ្វើឲ្យ ធនាគារធ្លាក់ចុះនៃប្រាក់ចំណេញគឺដោយសារធនាគារអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន, ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃចំនួន ២៩,៩២ លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ ជាលទ្ធផលប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ សម្រេចបាន ១៨,៥៤ លានដុល្លារអាមេរិក (ឬ ៧៥,៨១ ប៊ីលានរៀល)៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia