បច្ចុប្បន្នមានមនុស្សជាច្រើនកំពុងរស់នៅជាមួយបំណុលជាពិសេសអំឡុងពេលសេដ្ឋកិច្ចយ៉ាប់យឺតធ្វើឲ្យមនុស្សជាច្រើនកំពុងធ្លាក់ក្នុងបញ្ហាបំណុលធ្ងន់ធ្ងរ។ ទាក់ទងនឹងបំណុលនេះដែរ ខាក្រោមនេះគឺជាសញ្ញាធំៗដែលបញ្ជាក់ថាអ្នកនឹងជាប់បំណុលរាប់ឆ្នាំ។
១. អ្នកមិនអាចសន្សំលុយបម្រុងទុកពេលមានអាសន្ន
មូលដ្ឋានគ្រឹះក្នុងការកសាងហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យរឹងមាំគឺអ្នកត្រូវតែមានលុយបម្រុងទុនពេលមានអាសន្នសម្រាប់ការរស់នៅឲ្យបានពី៣ទៅ៦ខែ។ យ៉ាងណាមិញបើអ្នកមិនមានលុយសន្សំបម្រុងទុកពេលមានអានសន្នទេនោះបញ្ជាក់ថាអ្នកមិនងាយដោះបំណុលបានឡើយ។
២. អាចបង់សងប្រចាំក្នុងកម្រិតតិចបំផុត
ប្រសិនបើអ្នកមិនអាចបង់បំណូលអប្បរមាដែលម្ចាស់បំណុលឲ្យបង់ប្រចាំខែមានន័យអ្នកគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលមិនអាចគ្រប់គ្រងបំណុលបានឡើយ។ ត្រង់នេះអ្នកមិនងាយដោះបំណុលអស់ឡើយ។ ហើយអាចនឹងធ្លាក់ក្នុងបំណុលថែមទៀតបើអ្នកទៅខ្ចីបំណុលការប្រាក់ខ្ពស់យកមកសងបំណុលដែលអ្នកកំពុងមាន។
៣. បង់សងប្រចាំខែលើស៣៥%នៃចំណូលប្រចាំខែ
នៅក្នុងច្បាប់នៃវិស័យហិរញ្ញវត្ថុ ពេលខ្ចីលុយធនាគារ អ្នកមិនគួរបង់សងកម្ចីប្រចាំខែលើសពី៣៥%ឡើយព្រោះនេះគឺជាចន្លោះសុវត្ថិភាពសម្រាប់អ្នកខ្ចីលុយ។ យ៉ាងណាមិញបើអ្នកបង់សងបំណុលប្រចាំខែលើសពី៣៥% ជាពិសេសបើលើស៥០%នៃចំណូលសរុបប្រចាំខែមានន័យថាអ្នកខ្ចីលើសពីលទ្ធភាពដែលធ្វើឲ្យអ្នករស់នៅរងសម្ពាធនៃលុយកាក់៕