ខេត្ដសំណាង! ក្រុមហ៊ុនចិនជ្រើសរើសខេត្ដ ២ នេះ សាងសង់តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម
Bunthoeun KoemNOVEMBER 12 202420.2 K views

នៅពេលថ្មីៗនេះ ក្រុមវិនិយោគមកពីប្រទេសចិន បានសម្រេចដាក់ទុនក្នុងការសាងសង់តំបន់សេដ្ឋកិច្ចពិសេស និងសួនឧហ្សាហកម្មធំៗចំនួន ២ ដែលមានទីតាំងស្ថិតនៅក្នុងខេត្ដកំពង់ស្ពឺ និងខេត្ដកំពត។ ខណៈគម្រោងទាំង ២ នេះមានទុនសរុបជាង​ ១១០ លានដុល្លារ។ ដោយគម្រោងវិនិយោគថ្មីនេះមានដូចខាងក្រោម៖

 

១. ខេត្ដកំពង់ស្ពឺ

 

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន Golden Intergrity International Investment Group បានបើកការដ្ឋានសាងសង់ គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដែលគម្រោងដ៏សំខាន់មួយនេះត្រូវបានសាងសង់នៅលើផ្ទៃដីសរុប ៥០០ ហិកតា មានទុវិនិយោគប្រមាណ ៥ លានដុល្លារ។

 

គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះផ្តោតលើការបង្កើតឱ្យបាន នូវសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិកម្ពុជា និងបន្តអភិវឌ្ឍន៍ឱ្យក្លាយជាមូលដ្ឋានផលិតកម្ម ផ្គត់ផ្គង់ដ៏សំខាន់លើ ឧហ្សាហកម្ម បោះពុម្ភ ជ្រលក់ពណ៍ និងអេឡិចកូប្លាតីងស្បែក ក្នុងតំបន់អាស៊ានផងដែរ។

 

E4d34b4f C880 4d01 9afb 47dabb8eead3

 

២. ខេត្ដកំពត

 

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Sailun ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្ដមានដើមកំណើតមកពីប្រទេសចិន ដែលបច្ចុប្បន្នកំពុងបើកដំណើរការអាជីវកម្មនៅខេត្ដស្វាយរៀង បានប្រកាសវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចថ្មីមួយទៀតនៅក្នុងខេត្ដកំពត ដែលមានទុនសរុប ១១០ លានដុល្លារ។

 

យោងតាមការដកស្រង់ពីគេហទំព័រ Tyrepress កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលវិនិយោគដោយក្រុមហ៊ុន Sailun នេះមានឈ្មោះថា "គម្រោងតំបន់សេដ្ឋកិច្ចពិសេសកំពត" (Kampot SEZ) ។ លើសពីនេះ Sailun បាននិយាយថា ខ្លួនកំពុងរៀបចំបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Kampot Bay Investment Co., Ltd., ដើម្បីគ្រប់គ្រង និងទទួលខុសត្រូវក្នុងការអនុវត្តតំបន់សេដ្ឋកិច្ចពិសេសកំពតផងដែរ៕

 

Sailun Hq Main I

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia