លោក វ្លាឌីមៀ ពូទីន (Vladimir Putin) គឺប្រធានាធិបតីប្រទេសរុស្ស៉ី និងជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតម្នាក់លើពិភពលោក រួមទាំងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។
បើយោងតាមអ្នកវិភាគសេដ្ឋកិច្ចពិភពលោកបានបង្ហើបថា លោក ពូទីន ក្បាលម៉ាស៊ីនធំរបស់រុស្ស៊ី គឺជាមហាសេដ្ឋីលាក់មុខដ៌អាថ៌កំបាំងម្នាក់។ ទ្រព្យសម្បត្តិរបស់បុរសវ័យ ៧១ឆ្នាំរូបនេះ បានមកពីច្រកធំៗ២ គឺ ទ្រព្យសម្បត្តិកើតចេញពីជីវភាពនយោបាយ និងការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនប្រេងរុស្ស៊ី Surgutneftegaz ចំនួន ៣៧% ក្រុមហ៊ុនឧស្ម័នធម្មជាតិ Gazprom ចំនួន ៤% ហើយលោកក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនពាណិជ្ជករទំនិញ Gunvor ផងដែរ។
គួរជម្រាបថា កាលពីឆ្នាំ២០១២ តាមការប៉ាន់ប្រមាណអំពីទ្រព្យសម្បត្តិលោក ពូទីន មានរហូតដល់ ៧០ ពាន់លានដុល្លារ។ បើគិតមកទល់ក្នុងឆ្នាំ ២០២៣ នេះទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់ទៅជាង ២០០ពាន់លានដុល្លារឯណោះ កំពុងដេញពីក្រោយមហាសេដ្ឋីលេខ១ Elon Musk ដែលមានទ្រព្យសម្បត្តិប្រមាណ ២៥៥.២ពាន់លានដុល្លារ។ នេះបើយោងតាមការឲ្យដឹងពីទស្សនាវដ្តី Forbes គិតត្រឹមខែតុលា ឆ្នាំ២០២៣៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)