នាវេលាម៉ោង ៦ ល្ងាច ដល់ ៨យប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៥ នៅទីតាំងការិយាល័យលក់ផ្ទះ គម្រោង ភូមិមរកត ក្រុមហ៊ុន បុរី ប៉េង ហួត បានធ្វើកម្មវិធីសម្ពោធបើកលក់ជាផ្លូវការគម្រោង ភូមិមរកត ដែលជាគម្រោងថ្មីមួយទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការបើកលក់ Pre-Sale កាលពីខែមីនា កន្លងទៅ។
ដោយសារតែមានសន្ទុះនៃការចាប់អារម្មណ៍ និងមានអតិថិជនយ៉ាងច្រើនបានធ្វើការកក់ផ្ទះនៅគម្រោងថ្មីនេះ ទើបក្រុមហ៊ុនបុរី ប៉េង ហួត សម្រេចចិត្តធ្វើកម្មវិធីសម្ពោធបើកលក់ជាផ្លូវការត្រឹមតែពីរខែប៉ុណ្ណោះបន្ទាប់ពីការបើកលក់ Pre-Sale។
ក្នុងកម្មវិធីនេះ លោកស្រី ទេព កន្និថា នាយករងផ្នែកលក់ បានប្រាប់ឱ្យដឹងថា៖ គ្រប់ប្រភេទផ្ទះ សុទ្ធតែជាផ្ទះជំនាន់ថ្មីសន្លាង ទាំង Layout រូមជាមួយនឹងសម្ភារៈទំនើបៗ គ្រឿងបរិក្ខារដែលត្រូវបានបំពាក់ជូនស្តង់ដាររួចជាស្រេច ហើយអត្ថប្រយោជន៍ដែលអតិថិជនទទួលបានភ្លាមៗ នោះ គឺកត្តាតម្លៃ នឹងទទួលបានការចំណេញដ៏ច្រើន និង អាចជ្រើសរើសបន្ថែមទំហំដីទៅតាមតម្រូវការទៀតផង។
ចំណែកឯ លោក គួរ ម៉េងហួរ នាយកផ្នែកអភិវឌ្ឍអាជីវកម្ម មានបានប្រាប់បន្ថែមថា៖ នេះជាគម្រោងទី៤ ដែលបុរី ប៉េង ហួត បានអភិវឌ្ឍក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ ហើយទីតាំងថ្មីនេះ ត្រូវបានធ្វើការអភិវឌ្ឍឡើងលើផ្ទៃដីសរុបប្រមាណ ១០០ ហិកតា ដោយឡែក គម្រោង ភូមិមរកត ចាប់ផ្តើមដំណាក់កាលទី១ ដោយមានទំហំ ៣០ហិកតា និងមានលំនៅដ្ឋាន ជាង ៥០០ខ្នង សរុបជាទឹកប្រាក់វិយោគប្រមាណ ៣០០ លានដុល្លារ។
កម្មវិធីដ៏អធិកហ៊ឹកហ៊ាក់នាយប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះមានភ្ញៀវអញ្ជើញចូលរួមយ៉ាងច្រើនកុំករ ដោយមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង បុគ្គលិកនៃក្រុមហ៊ុន បុរី ប៉េង ហួត អតិថិជនដែលបានកក់ផ្ទះរួច និងកំពុងមានចំណាប់អារម្មណ៍ ធនាគារនិងក្រុមហ៊ុនដៃគូរ និងអ្នកសារព័ត៌មាននៅតាមស្ថាប័នព័ត៌មានធំជាច្រើននាក់។
សម្រាប់លោកអ្នកដែលមិនបានចូលរួមក្នុងកម្មវីធីនាយប់ថ្ងៃទី ១៦ នេះទេ ក៏អាចអញ្ជើញចូលរួមកម្មវិធីបន្តនៅថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៦ ល្ងាច បានដោយសេរីជាមួយនឹងការលេងហ្គេមកម្សាន្ត ការសាកសួរព័ត៌មានអំពីផ្ទះ និងចុះឈ្មោះចាប់រង្វាន់ជាច្រើនទៀតផង។ ដោយឡែកសម្រាប់អតិថិជនដែលធ្វើការកក់ផ្ទះក្នុងថ្ងៃកម្មវិធីទាំង ៣ថ្ងៃនេះនឹងមានការផ្ដល់ជូនយ៉ាងច្រើន និងកាន់តែចំណេញ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ 016/017 59 6789 ឬទៅកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/M6mgri637d1zFpnk9 ៕