ចង់ឆាប់សល់លុយវ័យក្រោម ៤០ឆ្នាំគួរចេះ តិចនិកប្រើលុយ៣ប្រភេទ របស់បិតាវិនិយោគ Warren Buffett
Toeuy HongMAY 16 202522 views

លោក Warren Buffett គឺជាមហាសេដ្ឋីសញ្ជាតិអាមេរិក មួយរូបដែលត្រូវបានមនុស្សគ្រប់គ្នាហៅថា បិតាវិនិយោគ ដោយសារតែគាត់ជាកំពូលអ្នកវិនិយោគដ៏ជោគជ័យមួយរូប ដែលមានបទពិសោធន៍តាំងពីអាយុ១០ឆ្នាំ មកដល់ពេលនេះមានរយៈពេល៨២ឆ្នាំទៅហើយ។

ខ្លាចាស់ក្នុងវិស័យវិនិយោគមួយរូបនេះ តែងតែចែករំលែកគំនិត និងចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងរឿងលុយកាក់ ដែលរួមមានទាំងការរកចំណូល សន្សំ ចាយវាយ និងជាពិសេសគឺការបង្កើនលុយ។ ហើយទាំងនេះគឺជាតិចនិកប្រើលុយពិសេស៣ ពីលោកតា Warren Buffett ដែលមនុស្សវ័យក្រោម៤០ គួរតែដឹងបើចង់មានបាននឹងគេ។

១. វិនិយោគលើភាគហ៊ុនខ្នាតតូច

នៅពេលដែលអ្នកមានលុយចង់បោះទុនវិនិយោគ ហើយទៅទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលកំពុងរីកចម្រើនរួចហើយ លុយរបស់អ្នកនឹងមិនកើនច្រើនឡើយ។ លោក​ Warren Buffett បានចាប់ផ្ដើមអាជីពរបស់គាត់ ដោយវិនិយោគលើក្រុមហ៊ុនខ្នាតតូច។ គាត់ធ្លាប់បានលើកឡើងថា “ខ្ញុំត្រូវស្វែងរក ដំរី (ក្រុមហ៊ុនដែលមានសក្តានុពលអនាគត) ទោះជាដំរីមិនងាយស្រួលរកដូច មូស (ភាគហ៊ុនទាក់ទាញ) ប៉ុន្តែវាជាជម្រកដ៏សុខសាន្តរបស់ខ្ញុំ”។

២. កាត់បន្ថយការខាតបង់ពេលចាំបាច់

បើទោះបីជាគាត់មានឈ្មោះថាជាបិតាវិនិយោគ មិនមែនមានន័យថាគាត់មិនធ្លាប់វិនិយោគខុសឡើយ។ លោកតាក៏ធ្លាប់យល់ខុស ហើយរងការខាតបង់ ប៉ុន្តែការខាតបង់ទាំងនោះសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ទាំងអស់។ លោកបានបញ្ជាក់ថា មនុស្សយើងត្រូវចេះវិភាគមើល នៅពេលតែស្ថានភាពខាតបង់មកដល់គួរតែរកផ្លូវណាដែលជួយឱ្យយើងខាតបង់ទាបបំផុត ច្បាស់ណាស់យើងមិនអាចគេចផុតពីការខាតបង់ឡើយ ប៉ុន្តែយើងអាចខាតបង់ក្នុងកម្រិតទាបជាងមុនបាន។

៣. វិនិយោគឱ្យប្លែកពីអ្នកដទៃ

ពេលធ្វើអ្វីមួយ មិនចាំបាច់ប្រាថ្នាចង់ដូចគេពេកទេ គួរធ្វើអ្វីដែលជាខ្លួនឯង ជាពិសេសចំពោះការវិនិយោគ បើចង់បានផលចំណេញច្រើន អ្នកមិនត្រូវដើរតាមក្រោយគេឡើយ ប៉ុន្តែត្រូវស្វែងរកផ្លូវឱ្យខ្លួនឯង។ ដំបូងៗអ្នកអាចនឹងជួបការបរាជ័យ ប៉ុន្តែទាំងអស់នោះគឺជាមេរៀនដ៏ល្អ ចូរសង្កេតនិងទាញវាមកទុក ដើម្បីឱ្យអ្នកមានបទពិសោធន៍កាន់តែច្រើន។ ត្រូវដឹងថាពាក្យថាអ្នកជំនាញវិនិយោគ មិនមែនមានន័យថាជាមនុស្សវិនិយោគមិនធ្លាប់ខាតនោះឡើយ ប៉ុន្តែមានន័យថាអ្នកដែលស្គាល់ផ្លូវចំណេញ។

ការរកបង្កើតចំណូលគឺជារឿងចាំបាច់មួយ ប៉ុន្តែរឿងដែលសំខាន់បំផុតគឺរបៀបដែលអ្នកចាយលុយ ព្រោះវាជាចំណុចដែលអាចបញ្ជាក់ថាតើអនាគតអ្នកនឹងក្លាយទៅជាយ៉ាងណា ជាអ្នកមានទ្រព្យ ឬអ្នកមានវិបត្តិហិរញ្ញវត្ថុ។ សូមយកចិត្តទុកដាក់ចំពោះការចាយវាយឱ្យល្អណា ដើម្បីឱ្យប្រាកដថាលុយដែលចេញទៅ គឺចេញត្រូវច្រក លុយដែលទុកគឺទុកចំកន្លែងដែលអាចបង្កើតកូនចៅ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia