សេដ្ឋកិច្ចពិភពលោកនៅតែមិនច្បាស់លាស់ នេះជារបស់ធំៗ៥ដែលអ្នកគួរមាន បើចង់មានលុយចាយមិនចេះខ្វះ
Toeuy HongMAY 16 202515 views

នៅក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោកគឺនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ពោលគឺបើទោះបីជាភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនត្រូវបានកាត់បន្ថយពិតមែនតែបញ្ហានៃភូមិសាស្រ្តនយោបាយនៅតែមាន។

អំឡុងពេលស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ ការប្រើប្រាស់លុយគឺពិតជាសំខាន់ ដើម្បីធានាថាអ្នកមានលុយគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ។ ទាក់ទងនឹងការប្រើប្រាស់លុយនេះដែរ ខាងក្រោមនេះគឺជារបស់ធំៗ៥ដែលអ្នកគួរមានដើម្បីមានលំហូរសាច់ប្រាក់ផ្គត់ផ្គង់ការរស់នៅនិងការពារទ្រព្យសម្បត្តិអំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់។

. ប្រាក់សន្សំ

ប្រាក់សន្សំគឺពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះវាអាចជួយដោះស្រាយបញ្ហារបស់អ្នកបានភ្លាមៗនៅពេលដែលអ្នកជួបបញ្ហាអ្វីមួយត្រូវការលុយបន្ទាន់ អ្នកអាចយកលុយសន្សំយកមកដោះស្រាយបាន។ ដូច្នេះអ្នកគួរសន្សំលុយទុកជាលុយបម្រុងដើម្បីការពារពេលមានអាសន្ន។  

. អចលនទ្រព្យ

 អំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រភពចំណូលរបស់អ្នក ប៉ុន្ដែបើអ្នកមានវិនិយោគលើអចលនទ្រព្យដែលបង្កើតជាប្រភពចំណូលប្រចាំខែ នោះមិនគ្មានអ្វីត្រូវដេកព្រួយនោះទេ។ ត្រង់នេះ បើអ្នកវិនិយោគលើអចលនទ្រព្យបង្កើតជាលំហូរសាច់ប្រាក់ជាប្រចាំខែ ដូចជាវិនិយោគផ្ទះជួល ខុនដូរជួល ដីជួល អគារជួលនោះ​អ្នកនឹងមានចំណូលប្រចាំខែដោយមិនចាំបាច់ចំណាយកម្លាំងនិងពេលវេលាច្រើន។

. មាស

 អំឡុងពេលមានវិបត្តិសេដ្ឋកិច្ច មាសគឺជារបស់មួយដែលគេចូលចិត្តវិនិយោគឬទិញទុកព្រោះវាត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាពដែលអាចរក្សាតម្លៃបានល្អ។ ជាក់ស្ដែងពេលសេដ្ឋកិច្ចមិនច្បាស់លាស់មាសតែងតែឡើងថ្លៃ។ ជាពិសេសមាសគឺយើងអាចបង្វែរជាសាច់លុយបានលឿនសម្រាប់ប្រើប្រាស់តាមតម្រូវការ។

៤. វិនិយោគលើចំណេះដឹង

ពេលសេដ្ឋកិច្ចមិនច្បាស់លាស់ មនុស្សបាត់បង់ការងារ បាត់ចំណូល ការវិនិយោគលើចំណេះដឹងនិងជំនាញថ្មីៗគឺជាការវិនិយោគដ៏ល្អបំផុតដែលអ្នកគួរធ្វើ។ ការវិនិយោគលើចំណេះជំនាញធ្វើឲ្យអ្នកអាចមានឱកាសរកចំណូលបន្ថែម និងមានភាពងាយស្រួលក្នុងការរកចំណូលព្រោះអ្នកមានសមត្ថភាពនិងចំណេះជំនាញច្បាស់លាស់។ ដូច្នេះអំឡុងពេលដែលសេដ្ឋកិច្ចមិនច្បាស់លាស់ ការវិនិយោគលើចំណេះដឹងនិងជំនាញគឺអ្នកមិនគួរមើលរំលងឡើង

. ទិញភាគហ៊ុនក្រុមដែលចែកភាគលាភទៀតទាត់

 នៅប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរ ដែលបងប្អូនអាចវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមធំៗហ៊ុនស្រុកដើម្បីបានប្រាក់ចំណូលទៀតទាត់តាមរយៈភាគលាភ។ នៅលើផ្សារហ៊ុនខ្មែរយើងមានក្រុមហ៊ុនធំៗជាច្រើនដែលចែកភាគលាភយ៉ាងទៀតទាត់ មានដូចជា ធនាគារ អេស៊ីលីដា រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ កំពង់ផែក្រុងភ្នំពេញ កំពង់ផែក្រុងព្រោះសីហនុនិងក្រុមហ៊ុនជាច្រើនទៀត។

យ៉ាងណាមិញដើម្បីអាចទិញភាគហ៊ុនក្រុមហ៊ុនធំៗបានចំណូលពីភាគលាភ អ្នកត្រូវចេះវិនិយោគលើផ្សារហ៊ុន ព្រោះទិញភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះគឺអ្នកត្រូវទិញនៅលើផ្សារហ៊ុន។ ចង់កាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

Rel

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia