ការថប់បារម្ភ តានតឹង ធុញថប់ គឺជាបញ្ហាមួយដែលមនុស្សយើងភាគច្រើនជួបប្រទះយ៉ាងញឹកញយក្នុងជីវិត មិនថាអំពីអាជីពការងារ ការសិក្សា អាជីវកម្ម ឬគ្រួសារនោះឡើយ។
នៅក្នុងពិភពលោកដែលពោរពេញដោយអារម្មណ៍រំខានខ្វះការផ្តោត មានតិចនិកមួយចំនួនដែលណែនាំដោយអ្នកចិត្តសាស្រ្ត និងសាកលវិទ្យាល័យល្បីៗជាច្រើនជុំវិញពិភពលោក។
ក្នុងចំណាមតិចនិកទាំងនោះ មានក្បួន ៥៤៣២១ ដែលវាគឺជាជំហាន៥ ក្នុងការអនុវត្តនៅពេលដែលយើងមានការថប់បារម្ភ ជួយទាញអ្នកឱ្យអាចស្ថិតនៅក្នុងបច្ចុប្បន្នកាល មានការផ្តោតជ្រៅ រក្សាអារម្មណ៍មូលនឹងនរ ដោយការចាប់ផ្តើមតិចនិកនេះ ដំបូងអ្នកត្រូវមានក្រដាសនិងប៊ិចឬខ្មៅដៃ ហើយចាប់ផ្តើមសរសេរចុះនូវ៖
- ៤យ៉ាង ដែលអ្នកកំពុងប៉ះពាល់ មិនថាជាប៊ិច សៀវភៅ ឬកៅអីដែលកំពុងអង្គុយពីលើនោះទេ។
- ៣យ៉ាង ដែលអ្នកបានឭ មិនថាជាសំឡេងក្នុងខ្លួន ឬសំឡេងក្រៅខ្លួនរបស់អ្នកនោះទេ។
- ២យ៉ាង ដែលអ្នកកំពុងធុំក្លិន មិនថាក្លិនការិយាល័យ ក្លិនក្រដាស ឬក្លិនទឹកភ្លៀងនោះទេ។
- ១យ៉ាង ដែលអ្នកបានភ្លក់រសជាតិ មិនថាអាហារថ្ងៃត្រង់ សាំងវិច ឬកាហ្វេកំពុងញុំានោះទេ។
ជាការពិតណាស់តិចនិកតាមរយៈវិញ្ញាណទាំង៥ នេះគឺជាជម្រើសមួយក្នុងចំណោម ជម្រើសជាច្រើនដែលអ្នកអាចប្រើ ប្រសិនបើអ្នកមានអារម្មណ៍ថប់បារម្ភ ឬធុញថប់។ វិធីសាស្រ្ត ៥៤៣២១ គឺជាលំហាត់មូលដ្ឋាន ប្រើដើម្បីជំនួយការគ្រប់គ្រងផ្លូវចិត្តនិងជំងឺថប់បារម្ភ ដោយងាកមកផ្តោតលើអារម្មណ៍ក្នុងខណៈពេលបច្ចុប្បន្នរបស់អ្នកវិញ៕
អត្ថបទដោយ៖ ពីង ជូអេង