ចង់រកចំណូលបន្ថែម ពីលើការងារប្រចាំថ្ងៃ ឬមានក្តីស្រមៃចង់ធ្វើការពីកន្លែងណាក៏បាន លែងជាបញ្ហាទៀតហើយ។ ខាងក្រោមនេះគឺជាវេបសាយធំៗទាំង ៥ សម្បូរការងារ Freelance បំផុត អ្វីដែលអ្នកត្រូវមានគឺជំនាញច្បាស់លាស់មួយ និងអ៊ីនធឺណេតប៉ុណ្ណោះ៖
១/. Upwork៖ គឺជាគេហទំព័រដ៏ធំបំផុតមួយសម្រាប់អ្នកធ្វើការបែប Freelance ទូទាំងពិភពលោក និងជំនាញគ្រប់ប្រភេទ។ វាប្រើប្រាស់ប្រព័ន្ធដាក់ពាក្យស្នើ (Proposal) ទៅលើគម្រោងដែលអតិថិជនបានប្រកាស។ ដូច្នេះអ្នកអាចបង្កើតប្រវត្តិរូប បញ្ជាក់អំពីជំនាញដែលខ្លួនមាន និងបង្ហាញបទពិសោធន៍នៃការងារដែលខ្លួនធ្លាក់ធ្វើ។ តម្រូវការនៅលើ Upwork អាចនេះខ្ពស់ ប៉ុន្តែបើអ្នកជឿជាក់លើជំនាញខ្លួនឯង កន្លែងនេះនឹងក្លាយជាផ្លូវបង្កើតប្រាក់ចំណូលខ្ពស់។
២/. Freelancer.com៖ ជាគេហទំព័រមួយផ្សេងទៀតដែលមានគម្រោងជាច្រើនសម្រាប់អ្នកធ្វើការបែប Freelance។ អ្នកអាចដេញថ្លៃលើគម្រោងដោយផ្តល់ និងពិពណ៌នាអំពីសមត្ថភាពរបស់អ្នក។ គេហទំព័រនេះផ្តល់ឱកាសសម្រាប់ការងារផ្នែក រចនា (Design), សរសេរ, ការបញ្ចូលទិន្នន័យ និងកម្មវិធីជាច្រើន។
៣/. Fiverr៖ គឺជាគេហទំព័រដែលអ្នកអាចបង្កើតសេវាកម្មផ្ទាល់ខ្លួន (Gig) ខណៈតម្លៃចាប់ពី ៥ដុល្លារប៉ុណ្ណោះ។ វាស័ក្តិសមបំផុតសម្រាប់អ្នកចាប់ផ្តើមដំបូង ដោយអាចបង្ហាញសេវាកម្មដូចជា រចនា (Design) , Voiceover, បកប្រែ និងកាត់តវីដេអូ។ អ្នកមិនចាំបាច់ដេញថ្លៃទេ តែត្រូវចេះសរសេរមាតិកាបង្ហាញពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីទាក់ទាញអតិថិជន។
៤/. BongThom.com៖ គឺជាគេហទំព័រខ្មែរដែលចំណាស់ជាងគេមួយ សម្បូរការងារច្រើនក្នុងវិស័យ NGO និងអាជីវកម្មធំៗ។ ជាពិសេស ការងារស្ម័គ្រចិត្ត និង Freelance សម្រាប់អ្នកមានជំនាញផ្នែក សរសេរ បកប្រែ និងប្រើកុំព្យូទ័រ តែត្រូវផ្ញើ CV តាមអ៊ីមែលដោយផ្ទាល់។
៥/. Khmer24៖ គឺជាគេហទំព័រទីផ្សារអនឡាញដែលប្រជាប្រិយបំផុតនៅកម្ពុជា។ ប្រសិនបើបងប្អូនកំពុងស្វែងរកការងារពេញម៉ោង (Full Time) ឬក្រៅម៉ោង (Part Time) អាចចូលទៅកាន់គេហទំព័រ Khmer24 ដែលសម្បូរទៅដោយឱកាសការងារជាច្រើន ស្របតាមជំនាញ និងតម្រូវការរបស់បងប្អូន ឬអាចទាក់ទងតាមរយៈទូរស័ព្ទលេខ: 092724724 / 081724724 / 093724724៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook