ទើបរងគ្រោះព្រោះទឹកជំនន់ ប្រទេសវៀតណាម នឹងជួបគ្រោះធំ១នេះទៀត នៅខែក្រោយ
Kan DaraOCTOBER 21 2024554 views

ក្រោយរងគ្រោះយ៉ាងដំណំដោយសារព្យុះ Yagi ប្រទេសវៀតណាមនឹងជួបគ្រោះធម្មជាតិធំមួយទៀតគឺ ព្យុះទីហ្វុង ដែលបោកបក់ខ្លាំងក្នុងខែវិច្ចិកាខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnamnet នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

 

អ្នកព្យាករណ៍អាកាសធាតុមកពី Bloomberg បានព្យាករណ៍ថា ប្រទេសវៀតណាម និងហ្វីលីពីន អាចជួបប្រទះនឹងព្យុះកំណាច កើតឡើងដោយសារបាតុភូត La Nina ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង រហូតដល់ខែវិច្ឆិកា។ ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលជាតិព្យាករធនធានជលសាស្ត្រ និងឧតុនិយមវៀតណាម ក៏បានប្រកាសផងដែរថា ប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់ខ្ពស់ជាងកម្រិតមធ្យម ដែលអាចបង្កគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ជាពិសេសនៅតំបន់កណ្តាល។

 

ក្នុងនោះ លោក Takahisa Nishikawa អ្នកដឹកនាំការព្យាករណ៍សម្រាប់ក្រុមហ៊ុន The Weather បានលើកឡើងថា ប្រទេសវៀតណាម ក៏អាចជួបប្រទះនូវចំនួនព្យុះត្រូពិចខ្ពស់ជាងធម្មតារហូតដល់ខែមេសា ដែលអាចបង្កើតជាភ្លៀងធ្លាក់ខ្លាំងជាមួយនឹងហានិភ័យនៃទឹកជំនន់ ការរអិលបាក់ដី និងការដួលរលំអគារដោយសារតែខ្យល់បក់ខ្លាំង។

 

គួរជម្រាបផងដែរថា អាជ្ញាធរវៀតណាមបានរាយការណ៍ថា ព្យុះសង្ឃរា Yagi ដែលទើបកើតឡើងក្នុងខែកញ្ញា បានបង្កឲ្យខាតបង់សេដ្ឋកិច្ច ១ពាន់៦រយលានដុល្លារ ខណៈមានមនុស្សស្លាប់ចំនួន ២៩២នាក់, ៣៨នាក់បាត់ខ្លួន, ផ្ទះជាង ២៣ម៉ឺនខ្នង ត្រូវខូចខាត និងដំណាំ ២៨ម៉ឺនហិកតា ត្រូវបំផ្លាញ។ នេះបើយោងតាមទីផ្នែកងារសារព័ត៌មាន Agence France-Presse នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia