ស្តេចត្រាញ់នាំចេញ ! វៀតណាមជាប់ចំណាត់ថ្នាក់លេខពីរនៅលើពិភពលោក ក្នុងការនាំចេញបង្គារ
Sambat SokhlangNOVEMBER 30 2023144 views

វៀតណាមបានក្លាយទៅជាប្រទេសធំជាងគេទីពីរនៅលើលោកបន្ទាប់ពីប្រទេសឥណ្ឌា ក្នុងការនាំចេញបង្គា ដោយក្នុងនោះវៀតណាមបាននឹងកំពុងផ្គត់ផ្គង់បង្គាទៅកាន់ ១០០ប្រទេសនៅជុំវិញពិភពលោក ដែលស្មើនឹង ១៣-១៤% នៃតម្លៃសរុបនៅលើពិភពលោក។ ហើយក្នុងចំណោមទីផ្សារនាំចេញទាំង ១០០ប្រទេស ទីផ្សារនាំចេញបង្គារធំបំផុតរបស់វៀតណាមមានចំនួន ៥ រួមមាន អឺរ៉ុប អាមេរិក ជប៉ុន ចិន និងសាធារណៈរដ្ឋកូរ៉េ ។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្មវៀតណាម។

 

1516 P12 Rising Shrimp Exports Require Responsibility

 

តាមរយៈរបាយការណ៍ដដែលនេះបានឱ្យដឹងថា បើគិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៣ នេះ វៀតណាមមានផ្ទៃដីចិញ្ចឹមបង្គាសរុបប្រមាណជា  ៦៤៤.០០០-៧៣៧.០០០ ហិកតា ដែលស្មើនឹង ១៨.៩% នៃផ្ទៃដីធ្វើកសិកម្មសរុប ជាមួយនឹងការផលិតបង្គាជាមធ្យមប្រចាំឆ្នាំចន្លោះពី ៧៤៥,០០០ ទៅ ៩៣០,០០០ តោន និងអាចរកចំណូលបានចន្លោះពី ៣.៥ ទៅ ៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៤០% ទៅ ៤៥% នៃចំណូលនាំចេញអាហារសមុទ្រសរុបរបស់ប្រទេស។

 

Tom the Tt 750x470

 

គួរបញ្ជាក់ផងដែរថា ក្រោយគ្រងតំណែងជាអ្នកនាំចេញបង្គាធំជាងគេលំដាប់ទីពីរនៅលើពិភពលោក វៀតណាមបានពង្រីកមហិច្ឆតា និងបន្តយកចិត្តទុកដាក់ និងគិតគូរទៅលើបច្ចេកទេសចិញ្ចឹមបន្ថែមទៀតទៅកាន់ម្ចាស់កសិដ្ឋានក្នុងប្រទេស ដើម្បីធ្វើឱ្យផលបង្គាកាន់តែច្រើននិងអាចចាប់យកទីផ្សារបានកាន់តែធំ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia