លក់តែត្រីងៀត វៀតណាមអាចកើបចំណូលរាប់លាន$ ក្នុង១ឆ្នាំ ខណៈប្រទេសទាំងនេះជាទីផ្សារធំ
ធី ស្រីល័ក្ខJUNE 2 20231.7 K views

ទីផ្សាត្រីងៀតរបស់វៀតណាមកំពុងឡើងកូដខណៈការនាំចេញត្រីងៀតនិងត្រីក្រៀមកំប៉ុងរបស់ប្រទេសនេះអាចរកចំណូលបានជាច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ៧៨លានដុល្លារពីការនាំចេញត្រីងៀតទៅកាន់ទីផ្សារពិភពលោក ត្រឹមរយៈពេលតែ ៤ ខែប៉ុណ្ណោះ។

84539 Seafood

ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុកមួយរបស់វៀតណាម Tuoi Tre News បានឱ្យដឹងថា តាមរយៈរបាយការណ៍របស់ក្រសួងកសិកម្មវៀតណាមបានបង្ហាញថា ក្នុងរយៈពេល៥ ខែ ឆ្នាំ ២០២៣ នេះ ការនាំចេញគ្រឿងសមុទ្រវៀតណាមអាចរកចំណូលបានប្រមាណជា ៣.៤៧ ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺចំនួននេះមានការធ្លាក់ចុះដល់ទៅ ២៥.៩ភាគរយ បើធៀបនឹងពេលដូចគ្នាឆ្នាំ ២០២២។ហើយចំពោះមូលហេតុដែលធ្វើឱ្យការនាំចេញគ្រឿងសមុទ្រមានការធ្លាក់ចុះនេះដោយសារតែទីផ្សារធំៗដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន និងកូរ៉េ កាត់បន្ថយការនាំចូល។

ដោយឡែក ថ្វីបើការនាំចេញគ្រឿងសមុទ្រមានការធ្លាក់ចុះ ប៉ុន្តែទីផ្សារត្រីងៀតវៀតណាមហាក់ឡើងកូដខ្ពស់ជំនួសឱ្យការនាំចេញគ្រឿងសមុទ្រទៅវិញ ដោយក្នុងរយៈពេលចុងក្រោយនេះ គិតត្រឹមរយៈពេល ៤ខែដើមឆ្នាំ​២០២៣នេះ ទីផ្សារត្រីងៀតវៀតណាមអាចរកចំណូលបានដល់ទៅ ៧៨លានដុល្លារ ពោលគឺកើនឡើង ៣៣ភាគរយ បើធៀបទៅនឹងពេលដូចគ្នានៅឆ្នាំ ២០២២ ខណៈ ចិន រុស្ស៊ី ម៉ាឡេស៊ី ហុងកុង និងកូរ៉េខាងត្បូង គឺជាទីផ្សារឈានមុខគេ ក្នុងការនាំចូលត្រីងៀតពីវៀតណាម។

20220828 Dried Fish Producers Cavite Jvc 1 S

ស្របពេលនឹងកំណើនការនាំចេញត្រីងៀតមានសន្ទុះកើនឡើងនេះ លោក  Truong Dinh Hoe អគ្គលេខាធិការនៃសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បានមានប្រសាសន៍យ៉ាងដូច្នោះថា “ត្រីងៀតហាក់មានទីផ្សារល្អជាងត្រីស្រស់ ស្របពេលដែលអតិផរណាដែលធ្វើឱ្យត្រីស្រស់មានតម្លៃថ្លៃ រហូតជម្រុញឱ្យកំណើនត្រីងៀតមានការកើនឡើង” លោកក៏បានបន្តទៀតផងដែរថា សហគ្រាសវៀតណាមនឹងកែសម្រួលយុទ្ធសាស្រ្តកំណត់តម្លៃបន្ថែម និងបង្កើនគុណភាពផលិតផលបន្ថែមទៀតដើម្បីចាប់យកឱកាសទីផ្សារធំបន្តទៀត៕

Thuysan  1920x1285

Boy Hides From Friends in Shipping Container Ends up 1600 Mi.1675106716870

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia