យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះបានបង្ហាញពីឯកសារ និងកម្រៃជើងសារ នៃការផ្ដាស់ប្ដូរបណ្ណបើកបរអន្តរជាតិ ដែលបណ្ណបើកបរនេះអាចឲ្យអ្នកបើកបរបើករថយន្ដបានដល់ទៅ ១០៣ប្រទេសឯណោះ។ ខាងក្រោមនេះជាឯកសារ និងកម្រៃជើងសារ ដើម្បីប្តូរយកបណ្ណបើកបរអន្តរជាតិ ទុកសម្រាប់ការបើកបរទៅក្រៅប្រទេស៖
១. បណ្ណបើកបរជាតិ (ច្បាប់ដើមមានសុពលភាពយ៉ាងតិច១ឆ្នាំ)
២. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
៣. លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិច ១៥ថ្ងៃ (សម្រាប់ជនបរទេស)
(ករណីបណ្ណបើកបរបានប្រឡងនៅកម្ពុជាសម្រាប់ជនបរទេស)
៤. លិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន (ចេញដោយមេឃុំ-ចៅសង្កាត់ សម្រាប់ជនបរទេស)
៥. រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទែពណ៌សចំនួន ៤សន្លឹក
- កម្រៃសេវា
១. បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ២៥០.០០០៛
គួរជម្រាបផងដែរថា អ្នកមានបណ្ណបើកបរអន្តរជាតិ អាចបើកបរបាននៅតាមបណ្ដាប្រទេសដែលបានចុះហត្ថលេខា លើអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក(១០៣ប្រទេស)។ សម្រាប់សុពលភាពរបស់ បើកបរអន្តរជាតិមានសុពលភាព១ (មួយ)ឆ្នាំស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩៕