ធនាគារ អេស៊ីលីដា ដែលបង្កើតឡើងដោយកូនខ្មែរ បានក្លាយជាធនាគារតែមួយគត់នៅប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់ “ធនាគារពិភពលោកកំពូលទាំង ១,០០០ ក្នុងឆ្នាំ២០២៤” ចុះផ្សាយដោយ The Banker Magazine។
យ៉ាងណាមិញ ការចូលរួមក្នុងបញ្ជីដ៏មានកិត្តិយសនេះ ជាភស្តុតាងបង្ហាញពីសមត្ថភាពរបស់ ធនាគារ អេស៊ីលីដា ក្នុងការគ្រប់គ្រងទុនវិនិយោគ ការជឿជាក់របស់អតិថិជន ក៏ដូចជាចំណូលសុទ្ធ រួមទាំងសមត្ថភាពក្នុងដំណើររីកចម្រើនជាបន្តបន្ទាប់។
ក្នុងនោះ គិតត្រឹមដំណាច់ត្រីមាសទីពីរនៃឆ្នាំ ២០២៤ ធនាគារ អេស៊ីលីដា បានរាយការណ៍អំពីទ្រព្យសកម្មសរុបលើសពី ១០.០៨ ពាន់លានដុល្លារអាមេរិក។ ប្រាក់បញ្ញើសរុបរបស់ធនាគារបានឈានដល់ ៧.៥៤ ពាន់លានដុល្លារអាមេរិក និងបានបម្រើអតិថិជនច្រើនជាង ៤.៦១ លាននាក់។
គួរជម្រាបផងដែរថា ធនាគារ អេស៊ីលីដា បានចាប់បដិសន្ឋិឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទាន។
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០០ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា ។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ដែលធ្វើឱ្យធនាគារនេះ មានលទ្ធភាពបំពេញទៅតាមតម្រូវការរបស់អតិថិជននូវសេវាធនាគារបានទូទៅ និងទូលំទូលាយថែមទៀត ហើយក៏បានប្តូរឈ្មោះជាផ្លូវការមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។
គិតមកទល់បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានបណ្ដាញប្រតិបត្តិការយ៉ាងធំទូលាយគ្របដណ្ដប់ទូទាំងព្រះរាជាណាចក្រកម្ពុជា (មាន ២៦៥សាខា) និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ (មាន ៣៧សាខា) និងមីយ៉ាន់ម៉ា (មាន ១៧សាខា)។ ប្រសិនបើបងប្អូនមានចម្ងល់ ឬចង់សាកសួរព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook