ស្ថាបនិក បុរី ឡាយ គង់ អេមើរ៉ិល រេស៊ីដេន ផ្ដល់ដំបូន្មានទាំងនេះដល់អ្នកទិញផ្ទះថ្មោងថ្មី ដើម្បីកុំឲ្យជួបបញ្ហា
Bunthoeun KoemMAY 29 2025122 views

ផ្ទះគឺសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ មិនថាទិញសម្រាប់រស់នៅ ទិញទុកបើកអាជីវកម្ម ឬទុកជួលនោះទេ ប៉ុន្ដែការទិញផ្ទះឲ្យមានសុវត្ថិភាព និងបានត្រឹមត្រូវគឺរឹតតែសំខាន់ថែមទៀត ដែលអ្នកត្រូវគិតឲ្យបានល្អិតល្អន់ ពិសេសអ្នកដែលទើបនឹងទិញថ្មីថ្មោងតែម្ដង។ ព្រោះថាការទិញផ្ទះមួយៗ គឺត្រូវចំណាយប្រាក់ច្រើន ដូច្នេះហើយប្រសិនបើយើងទិញខុស ឬទិញហើយមានបញ្ហា គឺពិតជាពិបាកខ្លាំងដល់អ្នកពុំខាន។

យ៉ាងណាទាក់ទងនឹងការទិញផ្ទះនេះដែរ អ្នកស្រី គង់ ស្រីល័ក្ខណ៍ ស្ថាបនិក បុរី ឡាយ គង់ អេមើរ៉ិល រេស៊ីដេន ដែលជាក្រុមហ៊ុនអភវិឌ្ឍន៍លំនៅឋានដ៏លេចធ្លោមួយនៅកម្ពុជា ក៏បានផ្ដល់ដំបូន្មានមួយចំនួនដល់អ្នកដែលចង់ទិញផ្ទះ ពិសេសអ្នកដែលទិញលើកដំបូង មិនទាន់មានបទពិសោធន៍ ដើម្បីធ្វើយ៉ាងណាទិញហើយកុំឲ្យជួបបញ្ហាឬការលំបាកទៅថ្ងៃមុខ។

Photo 2025 05 30 12 23 16

ថ្លែងប្រាប់ក្រុមការងារ Business Cambodia ក្នុងកិច្ចសម្ភាសកាលពីពេលថ្មីៗនេះ អ្នកស្រី បានមានប្រសាសន៍ថា សម្រាប់អ្នកទិញផ្ទះលើកដំបូង ដំបូងគាត់ត្រូវមានគោលដៅសិនថា ចង់បានផ្ទះបែបណា តម្រូវការរបស់គាត់បែបម៉េច (សម្រាប់រស់នៅ ទុកជួល ឬវិនិយោគទុកលក់ចេញពេលតម្លៃឡើងថ្លៃ)។ ទី២ទៀត ត្រូវសិក្សាប្រវត្ដិនៃម្ចាស់គម្រោង ថាគម្រោងហ្នឹងជាគម្រោងយ៉ាងម៉េច? (ធ្លាប់សាងសង់ផ្ទះជូនអតិថិជនទាន់ពេលវេលា ឬមានភាពយឺតយ៉ាវ)។ ទី៣ គាត់ត្រូវសិក្សាតំបន់សក្ដានុពលនៅជុំវិញគម្រោងថា វាងាយស្រួលក្នុងការរស់នៅដែរឬអត់ (មានផ្សារ សាលារៀន មន្ទីរពេទ្យ ផ្លូវធ្វើដំណើរមានភាពងាយស្រួល និងសុវត្ថិភាព)? អ្វីដែលសំខាន់ទៀតនោះ ត្រូវសិក្សាអំពីប្លង់ ថាអាចកាត់ប្លង់ផ្ទាល់ខ្លួនបានដែរឬអត់? គម្រោងមានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវឬទេ?

480876530 932112599087038 3534716439751932193 N

អ្នកអភិវឌ្ឍន៍លំនៅឋានរូបនេះបន្ដទៀតថា អ្នកទិញក៏ត្រូវសិក្សាលើតម្លៃ និងការបង់ប្រាក់ផងដែរថា ត្រូវជាមួយនឹងលទ្ធភាពឬអត់? បើអត់ត្រូវទេ ត្រូវធ្វើម៉េចពិភាក្សាជាមួយអ្នកជំនាញដើម្បីឲ្យគេសម្រួលឬបត់បែនយ៉ាងណាសម្រាប់គាត់ ដើម្បីអាចឲ្យគាត់បង់រំលស់ទៅមិនចំណាយធំពេក ឬគ្មានសម្ពាធលើការចំណាយប្រចាំខែ។

គួរជម្រាបផងដែរថា បុរី ឡាយ គង់ អេមើរ៉ិល រេស៊ីដេន មានទីតាំងស្ថិតនៅណ្ដោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ ដោយក្នុងនោះក្រុមហ៊ុនបានធ្វើការអភិវឌ្ឍជា ៣ គម្រោង និងបានសាងសង់ផ្ទះសរុប ៧០០ ខ្នង និងមានផ្ទះវីឡាកូនកាត់ចំនួន ៥ ប្រភេទ និងផ្ទះអាជីវកម្ម ១ ប្រភេទផងដែរ។ សម្រាប់លោកអ្នកដែលចង់បានផ្ទះនៅក្នុង បុរី ឡាយ គង់ អេមើរ៉ិល រេស៊ីដេន អាចធ្វើសាកសួរព័ត៌មានលម្អិតតាមរយៈលេខទួរស័ព្ទ 𝟎𝟕𝟖 𝟕𝟗𝟗 𝟖𝟖𝟖 ឬ𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦៖ https://t.me/laykongemerald6666

Photo 2025 05 30 12 27 33

476123735 921893776775587 6476077708811411802 N

Photo 2025 05 29 17 07 09

Photo 2025 05 29 15 30 06

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia