ការជ្រើសរើសប្រើប្រាស់ផលិតផលដែលមានគុណភាព គឺមានសារៈសំខាន់ ដែលមនុស្សគ្រប់គ្នាគួរតែយកចិត្ដទុកខ្ពស់ ដើម្បីការពារសុខភាព។ ក្នុងនោះដែរ ការប្រើប្រាស់ផលិតផលដែលទទួលបានការទទួលស្គាល់ពីស្ថាប័នពិភពលោកធំៗដូចជា Monde Selection ក៏ជាមធ្យោបាយមួយក្នុងការធានាថា អ្នកកំពុងតែទទួលបានផលិតផលដែលមានសុវត្ថិភាព និងទទួលស្គាល់គុណភាពក្នុងកម្រិតអន្តរជាតិដែរ។ ដោយសារតែរាល់ផលិតផលដែលទទួលស្គាល់ពីស្ថាប័ននេះ គឺត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើគ្រឿងផ្សំ រសជាតិ និងស្ដងដារនៃការផលិតជាដើម។
ជាក់ស្ដែងដូចជាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថ្មីៗនេះក៏ទើបនឹងទទួលបានមេដាយមាសចំនួន ៨ ពីស្ថាប័ន Monde Selection ដែលបញ្ជាក់ពីគុណភាព លើផលិតផលដែលក្រុមហ៊ុនកូនខ្មែរមួយនេះបានផលិតឡើងផងដែរ។ ដោយនៅក្នុងចំណោមមេដាយទាំងនោះ ក៏មានមេដាយមាសកំពូល (Grand Gold) ១ គ្រឿង ដែលបញ្ជាក់ពីគុណភាពខ្ពស់បំផុត លើផលិតផលទឹកសុទ្ធកម្ពុជាថែមទៀតផង។
ការផ្ដល់ពានរង្វាន់មេដាយមាសនេះដែរ ត្រូវបានរៀបចំឡើងនៅសាធារណរដ្ឋឆេក ដែលមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ អ្វីដែលអស្ចារ្យគិតមកដល់ឆ្នាំ២០២៥ នេះ គឺក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានទទួលពានរង្វាន់មេដាយមាសពីស្ថាប័ន Monde Selection បញ្ជាក់ពីគុណភាពផលិតផលរបស់ខ្លួន សរុបចំនួន ៤៥ គ្រឿងហើយ ដោយច្រើនជាងគេទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ហើយក៏ជាក្រុមហ៊ុនខ្មែរ ដែលបានឈ្នះមេដាយមាសនេះ ១០ ឆ្នាំជាប់ៗគ្នាផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ដែលគ្រប់គ្រងដោយអ្នកវិនិយោគខ្មែរ១០០ភាគរយ។ សម្រាប់សង្វាក់ផលិតកម្មនៃការផលិត រោងចក្របានប្រើប្រាស់សុទ្ធតែគ្រឿងផ្សំល្អផ្តាច់គេពីអឺរ៉ុប និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបបំផុតមកពីប្រទេសអាល្លឺម៉ង់។ បច្ចេកវិទ្យាឈានមុខគេដ៏ទំនើប ធ្វើឲ្យក្រុមហ៊ុនផលិតបាននូវស្រាបៀរ និងភេសជ្ជៈ ដែលមានរសជាតិថ្មីប្លែកគេ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននិងកំពុងផលិតផលិតផលជាច្រើនដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង WURKZ, ទឹកក្រូចអាយស៍, ភេសជ្ជៈប៉ូវកម្លាំងដាស្ស, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង VIKINGZ និងទឹកពិសាកម្ពុជាជាដើម។ ហើយលោកអ្នកអាចស្វែងរកទិញផលិតផលទាំងនេះបាននៅតាមផ្សារ ផ្សារទំនើប និងកន្លែងលក់ដូរទាំងអស់ក្នុងប្រទេសកម្ពុជា៕