គេថាសៀវភៅគឺជាឃ្លាំងនៃចំណេះដឹង កាលណាអ្នកអានសៀវភៅនឹងធ្វើឲ្យគំនិតរបស់អ្នកកាន់តែបើកទូលាយ ទទួលបានចំណេះដឹងថ្មីៗ ជាពិសេសសៀវភៅជួយបណ្ដុះផ្នត់គំនិតឲ្យអ្នកអភវិឌ្ឍនខ្លួនឲ្យរីកចម្រើនឆ្ពោះទៅរកកសាងភាពមានបានក្នុងជីវិត។
ទាក់ទងនឹងកាកសាងភាពមាននេះដែរ ខាងក្រោមនេះគឺជាសៀវភៅហិរញ្ញវត្ថុល្អបំផុតចំនួន៥ដែលអ្នកគួរអាននៅឆ្នាំ២០២៥នេះបើចង់កសាងភាពមានបាន សល់ទ្រព្យ សល់លុយនៅពេលអនាគត។
១. សៀវភៅ Psychology of Money
សៀវភៅ Psychology of Money និពន្ធដោយ Morgan Housel ដោយសៀវភៅនេះផ្ដោតពីអារម្មណ៍និងអាកប្បកិរិយាដែលជៈឥទ្ធិពលដល់ការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុរបស់អ្នក។ លើសពីនេះសៀវភៅនេះជួយអ្នកអានឲ្យកសាងទ្រព្យសម្បត្តិរយៈពេលវែង។
២. សៀវភៅ Rich Dad Poor Dad
សៀវភៅ Rich dad poor dad និពន្ធដោយលោក Robert Kiyosaki ដោយសៀវភៅនេះជួយឲ្យអ្នកអានយល់ច្បាស់រវាងបំណុលនិងទ្រព្យ។ សៀវភៅនេះជួយផ្លាស់ប្ដូរអ្នកឲ្យអានចេះកសាងទ្រព្យសម្បត្តិនិងបង្កើតចំណូលអកម្ម ឆ្ពោះទៅរកការកសាងភាពមានបាន។
៣. សៀវភៅ Your Money of Your Life
សៀវភៅនេះនិពន្ធដោយ Vicki Robin ហើយគុណតម្លៃនៃសៀវភៅនេះសម្រាប់អ្នកអានគឺផ្សារភ្ជាប់ទៅនឹងចំណូល គោលបំណង និងទម្រាប់នៃការចាយវាយធ្វើឲ្យអ្នករស់នៅមិនរងសម្ពាធនៃលុយកាក់។
៤. សៀវភៅ The Millionaire Next Door
សៀវភៅ The Millionaire Next Door និពន្ធដោយ Stanley និង Danko ហើយសៀវភៅនេះផ្ដោតលើជីវិតពិតនៃអ្នកមានដែលដាក់ខ្លួន។ សៀវភៅនេះបង្ហាញអ្នកពីការកសាងទ្រព្យតាមរយៈការរស់នៅដោយមានវិន័យ ការសន្សំនិងការរស់នៅសាមញ្ញ។
៥. សៀវភៅ The Total Money Makeover
សៀវភៅ The Total Money Makeover និពន្ធដោយលោក Dave Ramsey ដែលជាអ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីរបស់អាមេរិក។ សៀវភៅនេះបង្ហាញពីជំហានដែលជួយឲ្យអ្នកដោះបំណុលអស់ពីខ្លួន។ លើសពីនេះសៀវភៅនេះល្អបំផុតសម្រាប់អ្នកដែលចង់មានសេរីភាពហិរញ្ញវត្ថុ៕