ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវ សាលារៀនអន្តរជាតិ 350 ឆ្នាំ ដែលមកពីចក្រភពអង់គ្លេស
Ping Chou EngMAY 31 2025

រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) បានប្រារព្ធកម្មវិធី Open Day យ៉ាងអធឹកអធមនៅទីតាំងអាគារផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី ៣១ ខែឧសភា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសសំខាន់ៗ មាតាបិតា និងអាណាព្យាបាលសិស្សជាច្រើនរូប ។ ក្រៅពីការទស្សនាអាគារសិក្សា រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ បានបង្កើតនូវសកម្មភាព និងទស្សនីយភាព ពិសេសៗ និងសប្បាយៗដើម្បីបង្កើនចំណេះដឹងជាច្រើន ជូនសិស្សានុសិស្សលេងកម្សាន្ត និងសិក្សាស្វែងយល់។

 

Photo 2025 05 31 15 37 00

 

Photo 2025 05 31 17 51 54

 

Photo 2025 05 31 15 38 50

 

 

RGSPP ផ្តល់ជូននូវកម្មវិធីសិក្សាច្រើនកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ ដែលទទួលសិស្សចាប់ពីអាយុ 2 ឆ្នាំដល់ 18 ឆ្នាំ ព្រមទាំងមានសាខាជាច្រើននៅជុំវិញពិភពលោក ដែលអនុញ្ញាតឱ្យសិស្សមានឱកាសសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិ ដើម្បីពង្រីកទស្សនវិស័យ និងផ្នត់គំនិតពិភពលោករបស់ពួកគេ។

 

យ៉ាងណាទៀតសោត​ RGSPP បានពាំនាំនូវកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស មកកាន់កម្ពុជា ដែលបានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស ក្នុងការបង្កើនគុណភាពអប់រំ ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងប្រទេសកម្ពុជា ទទួលបានកម្មវិធីសិក្សា និងសញ្ញាបត្រដែលត្រូវបានទទួលស្គាល់កម្រិតអន្តរជាតិ។ ចំពោះការរៀបចំថ្នាក់រៀន និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលារៀន ប្រកបដោយគុណភាព ផាសុកភាព និងវិជ្ជាជីវៈខ្ពស់ រួមជាមួយធនធានបុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ ដែលមានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធខ្ពស់ ក្នុងការបង្រៀនផ្សារភ្ជាប់នឹងបទពិសោធជាក់ស្តែង ទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់ ដែលធ្វើឱ្យសិស្សានុសិស្ស មានការងាយយល់ ចងចាំបានល្អ និងមានភាពច្នៃប្រឌិតខ្ពស់។

 

 

 

Photo 2025 05 31 15 38 58

 

 

Photo 2025 05 31 15 38 04

 

បន្ថែមលើនេះ RGSPP បានបញ្ចូលកម្មវិធីការបណ្ដុះបណ្ដាលបំណិនទន់ ដែលជួយឱ្យសិស្សានុសិស្សមានសមត្ថភាពនៅក្នុងការធ្វើការងារជាក្រុម ការទំនាក់ទំនង បំណិនសង្គម បំណិនផ្នែកបច្ចេកវិទ្យា សិល្បៈវប្បធម៌ ការត្រិះរិះពិចារណា គំនិតផ្ដួចផ្ដើមថ្មីៗ និងភាពចម្រុះនៃទេពកោសល្យរបស់សិស្ស ដើម្បីជួយឱ្យពួកគេអាចស្វែងរកឃើញ និងបណ្តុះសក្តានុពលរបស់ខ្លួនបានពេញលេញ ជាពិសេសប្រើប្រាស់ចំណេះដឹងដែលបានរៀនពីថ្នាក់រៀនផ្សារភ្ជាប់ដោះស្រាយបញ្ហាដែលជួបប្រទះរាល់ថ្ងៃនៅក្នុងសង្គមខាងក្រៅ ។

 

 

Photo 2025 05 31 15 38 23

 

 

Photo 2025 05 31 15 38 44 (2)

 

 

Photo 2025 05 31 17 51 54 (2)

 

 

Photo 2025 05 31 17 51 53

 

 

Photo 2025 05 31 17 51 53 (2)

 

 

 

Photo 2025 05 31 17 51 53 (3)

 

 

 

Photo 2025 05 31 17 51 53 (4)

 

 

RGSPP សូមថ្លែងអំណរគុណដល់ មាតា​បិតា និងអាណាព្យាបាលទាំងអស់ ដែលបានផ្តល់វត្តមានក្នុងការចូលរួមកម្មវិធី Open Day នេះ យ៉ាងច្រើនកុះករ។ ពួកយើងនឹងប្តេជ្ញាចិត្តយ៉ាងមោះមុត ខិតខំប្រឹងប្រែងលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្ស តាមស្តង់ដាអន្តរជាតិ ដែលរួមបញ្ចូលនូវឧត្តមភាពដ៏បវរ នៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេសរួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

 

 

Photo 2025 05 31 18 09 44

 

 

 

Photo 2025 05 31 18 09 43 (2)

 

 

 

Photo 2025 05 31 18 09 43

 

 

 

សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ  (RGSPP) នៅបន្តបើកទទួលចុះឈ្មោះសម្រាប់កម្រិតថ្នាក់មួយចំនួនតែប៉ុណ្ណោះ ហើយនឹងបើកឲ្យចូលរៀនជាផ្លូវការនៅខែសីហា ក្នុងឆ្នាំ​២០២៥ នាពេលខាងមុខនេះ។ ខាងសាលាក៏មានផ្តល់ជូននូវអាហាររូបករណ៍ជាច្រើនដល់សិស្សដែលមានសមត្ថភាព។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 069 200 339 / 099 200 339 / 023 99 8000 ឬ អ៊ីមែល admissions@reigategrammar-pp.edu.kh

 

 

សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ  (RGSPP) មានទីតាំលើផ្លូវជាសុផារ៉ាលេខ ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ទល់មុខផ្សារទំនើបជីម៉ុង 598)។

 

វេបសាយ www.reigategrammar-pp.edu.kh

 

 

 

Photo 2025 05 31 18 09 44 (2)

 

 

 

Photo 2025 05 31 18 11 25

 

 

Photo 2025 05 31 15 37 50

 

 

 

501741542 122137401872707020 1611965838564264078 N

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia