កាន់តែស្រួលហើយ! ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី100គ្រឿងបន្ថែមសុទ្ធតែអគ្គិសនី សេរ៊ីទំនើបរបស់ Changan
Sakada KhonMAY 31 2025

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន WOWNOW បានសហការជាមួយក្រុមហ៊ុន A.V.R (Asia Vehicle Rental) Co., Ltd. បានរៀបចំកម្មពិធី ប្រគល់~ទទួលដើម្បីដាក់ដំណើរការជាផ្លូវការនូវរថយន្តអគ្គិសនីថ្មី CHANGAN Eado EV460 ចំនួន១០០គ្រឿងដំបូង។បច្ចុប្បន្នរថយន្តទាំងអស់ត្រូវបានដាក់ដំណើរការអោយប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញ។ នាយកគ្រប់គ្រងទូទៅA.V.R លោក លី សុវណ្ណារិទ្ធ និងនាយកប្រតិបត្តិ WOWNOW លោក Jinhe Li បានចូលរួមក្នុងកម្មវិធីនេះជាមួយគ្នា។

ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មកក់រថយន្តបែបអគ្គិសនីដំបូងបង្អស់របស់កម្ពុជា WOWNOW ប្តេជ្ញាដោយភ្ជាប់មកជាមួយគោលការណ៍ "កាបូនទាប មិនប៉ះពាល់ដល់បរិស្ថាន និងរួមបញ្ចូលការធ្វើដំណើរ"។ ក្នុងពិធីប្រគល់~ទទួល នេះផងដែរបានបង្ហាញពីការពង្រឹងបន្ថែមនូវសមត្ថភាពផ្គត់ផ្គង់រថយន្តអគ្គិសនីរបស់ WOWNOW ក្នុងវិស័យធ្វើដំណើរដ៏ឆ្លាតវៃ  នេះធានាបាននូវសមត្ថភាពឆ្លើយតបបានយ៉ាងរហ័សបំផុតរបស់ក្រុមហ៊ុន។

Img 8563

លោក Jinhe Li បានដកស្រង់សម្តីលោក Kevin Zheng ប្រធានជាន់ខ្ពស់ WOWNOW ក្នុងសុន្ទរកថារបស់លោក៖ :“ប្រសិនបើប្រៀបធៀបជាមួយតុកតុក និងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈដទៃរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិននេះ មានការឆ្លើយតបយ៉ាងរហ័ស កៅអីអង្គុយមានផាសុកភាព និងប្រព័ន្ធសេវាធ្វើដំណើរឆ្លាតវៃសុវត្ថិភាពកម្រិតខ្ពស់ ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគំរូនៃការធ្វើដំណើររបស់រាជធានីភ្នំពេញ ក៏ដូចជាផ្លាស់ប្តូរទម្លាប់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាផងដែរ"។

នៅពេលនិយាយអំពីតម្លៃនៃការប្រើប្រាស់រថយន្ត លោក Jinhe Li ក៏បានបន្ថែមទៀតថា "រីករាយជាមួយសេវាកម្មប្រកបដោយគុណភាពខ្ពស់ និងប្រណិតភាពនៅក្នុងតម្លៃដែលសមរម្យ។ ខាងលើនេះ គីជាការធានានៃការប្រកួតប្រជែងក្នុងការធ្វើដំណើររបស់ WOWNOW ។ រថយន្តអគ្គិសនី EV460នេះ មានរយៈចម្ងាយឆ្ងាយនិងការប្រើប្រាស់អស់ថាមពលទាប អាចកាត់បន្ថយថ្លៃចំណាយបានច្រើន យើងរំពឹងថានឹងអាចកាត់បន្ថយការចំណាយប្រតិបត្តិការចំនួន ៣0%។

Img 8552

WOWNOW នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ក្នុងទម្រង់នៃការឧបត្ថម្ភផ្សេងៗ ដោយហេតុអាចជួយទៅសាធារណជនកម្ពុជាឱ្យសម្រេចបាននូវភាពងាយស្រួលក្នុងការកក់រថយន្តដើម្បីធ្វើដំណើរ។

លោក លី សុវណ្ណារិទ្ធ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន អេ វី អ (អេស៊ា វីហ៊ីឃល រេនធល) បានលើកឡើងថា ថា " ថ្ងៃនេះគឺថ្ងៃដ៏សំខាន់មួយ សម្រាប់វិស័យធ្វើដំណើរដោយរថយន្តតាក់ស៊ីអគ្គិសនីនៅកម្ពុជា ខណៈដែលក្រុមហ៊ុន អេ.វី.អ (អេស៊ា វីហ៊ីឃល រេនធល) - ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខ នៅក្នុងប្រទេសកម្ពុជា ក្នុងការដំណើរការម៉ាកសញ្ញា “អេវីស ជួលរថយន្ត” និង “បាត់ចិត ជួលរថយន្ត និងរថយន្តធុនធ្ងន់” រួមជាមួយ ChangAn Cambodia មានមោទនភាពប្រកាសអំពីការប្រគល់រថយន្តអគ្គិសនី សម្រាប់សេវាកម្មតាក់ស៊ី ដំបូង និងធំបំផុតនៅក្នុងប្រទេស។ មកដល់ពេលនេះ អេ.វី.អ បានប្រគល់រថយន្ត Changan EADO EV460 ចំនួន ១០០ គ្រឿង ជូនក្រុមហ៊ុន WowNow Taxi រួចរាល់។ ចំណែក ១០០ គ្រឿងទៀត នឹងត្រូវប្រគល់នៅខែកក្កដា ឆ្នាំ ២០២៥។ នេះមិនត្រឹមតែជាភាពជោគជ័យរបស់យើងប៉ុណ្ណោះទេ — តែវាបង្ហាញពីការប្តេជ្ញារួមគ្នាចំពោះ ការផ្តល់សេវាកម្មធ្វើដំណើរដោយរថយន្តតាក់ស៊ីអគ្គីសនី ប្រកបដោយនិរន្តភាពផងដែរ។

Img 8557

ក្នុងការសហការជាដៃគូនេះ អេ.វី.អ ផ្តោតសំខាន់លើភាពឥតខ្ចោះក្នុងការផ្តល់ជូននូវរថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ សុវត្ថិភាពក្នុងការធ្វើដំណើរ និងជំនួយលើការគ្រប់គ្រងរថយន្ត ជូនអតិថិជន។ Changan EADO EV460 គឺជារថយន្តអគ្គិសនី ដែលផ្តល់ជូនបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ បំពាក់ដោយបច្ចេកវិទ្យាទំនើប ដែលជួយសម្រួលដល់ការបើកបរ និងការរចនាផ្នែកខាងក្នុង ដែលផ្តល់នូវផាសុកភាព ជូនអ្នកដំណើរ។ អ្នកបើកបរទាំងអស់ត្រូវបានបណ្តុះបណ្តាលយ៉ាងលម្អិត ក្នុងការប្រើប្រាស់រថយន្ត បច្ចេកទេសបើកបរ ច្បាប់ចរាចរណ៍ និងនីតិវិធីធានារ៉ាប់រង ដើម្បីធានានូវសុវត្ថិភាព ក្នុងការធ្វើដំណើរ។ បន្ថែមពីនេះ អេ.វី.អ មានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងការផ្តល់សេវាកម្មជួលរថយន្ត និងការគ្រប់គ្រងរថយន្ត ដែលធានាថា WowNow  Taxi នឹងទទួលបានសេវាកម្មជួលរថយន្តដ៏ល្អឥតខ្ចោះ តាមរយៈ ធានារ៉ាប់រង ចំពោះអ្នកបើកបរ អ្នកដំណើរ និងតតិយជន ការថែទាំជាប្រចាំ សេវាកម្មជួសជុល ការគ្រប់គ្រងគ្រោះថ្នាក់ និងជំនួយតាមដងផ្លូវ ២៤ម៉ោង។

02 1

កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យរថយន្តអគ្គិសនីថាមពលថ្មីនឹងត្រូវបានពង្រីកបន្ថែមទៀត។ យោងតាមការព្យាករណ៍កំណើនអាជីវកម្មបច្ចុប្បន្នរបស់ WOWNOW នឹងមានរថយន្តអគ្គិសនី ជាង 500 គ្រឿងក្នុងរយៈពេលពីរខែខាងមុខ ដើម្បីផ្តល់សេវាកម្មធ្វើដំណើរប្រកបដោយផាសុកភាព និងបរិស្ថានដែលមានកាបូនទាបដល់ប្រជាជនកម្ពុជា។ ការផ្លាស់ប្តូរនេះក៏មានន័យថា WOWNOW នឹងមានកម្លាំងគ្រប់គ្រាន់ដើម្បីនាំមកនូវការកែលម្អគុណភាពកាន់តែខ្ពស់ដល់សេវាកម្មទេសចរណ៍នៅកម្ពុជា ហើយអាជីវកម្មនឹងផ្តល់ការងារច្រើនជាងរាប់រយកន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ នេះជាសារដ៏រំភើបនិងមានតម្លៃមួយ។

15\Img 8547

21

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia