ខេត្តសក្តានុពល! រោងចក្រតម្លៃ ៦០លានដុល្លារ នឹងបង្ហាញវត្តមាននៅលើទឹកដីខេត្តព្រះសីហនុឆាប់ៗនេះ
ធី ស្រីល័ក្ខAUGUST 19 2025125 views

ព្រះសីហនុ គឺជាខេត្ដមួយដែលបានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយសារខេត្ដនេះជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្ដមួយដែលមានតំបន់ទេសចរណ៍ អាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនផងដែរ។ ហើយឆាប់ៗខាងមុខនេះ ខេត្តព្រះសីហនុ នឹងមានរោងចក្រកែច្នៃអាលុយមីញ៉ូមតម្លៃ ៦០លានដុល្លារផងដែរ។

 

ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីព្រឹកមិញនេះលោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញលើ គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមរបស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក។

១៥

យ៉ាងណាមិញ គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមរបស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក នេះគឺមានទុនវិនិយោគប្រមាណ ៦០ លានដុល្លាអាមេរិកដែលនឹងផ្តល់ការងារសរុបប្រមាណ៥៤០កន្លែងហើយមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

១៦

គួរបញ្ជាក់ថា រោងចក្រនេះ នឹងធ្វើការកែច្នៃដុំអាលុយមីញ៉ូមពាក់កណ្តាលសម្រេច (Aluminum Ingot) ដើម្បីកែច្នៃជាបន្ទះអាលុយមីញ៉ូម និងគ្រឿងបង្គុំអាលុយមីញ៉ូមសម្រាប់នាំចេញទៅទីផ្សារ អាស៊ាន និងសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia