ស្ងាត់ៗ​ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មី ជិតព្រលានយន្ដហោះអន្ដរជាតិតេជោ
Bunthoeun KoemMAY 30 202544 views

ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ បានចាប់ផ្ដើមអភិវឌ្ឍន៍មួយមានឈ្មោះថា​ គម្រោង ធី អាយ អេ ស៊ីធី (TIA CITY ) ដែលជាគម្រោងអភិវឌ្ឍន៍លំនៅឋានដំបូងគេដែលស្ថិតលើផ្លូវ ៦០ ម៉ែត្រ និងនៅជិតអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការនៅខែកក្កដា ឆ្នាំ២០២៤នេះ។

Photo 2025 05 30 17 06 38

តាមការបញ្ជាក់ពី TIA CITY គម្រោងលំនៅឋានថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំ ស្ថាប័នអប់រំ សេវាសាធារណៈ និងកន្លែងកម្សាន្ត។ ហើយថ្មីៗនេះដែរ TIA CITY ក៏បានចាប់ផ្ដើមបើកលក់គម្រោងទី១ ដែលមានឈ្មោះថា Terra ដែលជាគម្រោងសហគមន៍ទំនើប ងាយស្រួលក្នុងការរស់នៅ និងគ្រប់ប្រភេទអាជីវកម្ម បានរៀបចំផែនការយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតខ្លាំងលើគុណភាពសំណង់ ភាពងាយស្រួលសម្រាប់អ្នករស់នៅ សុវត្ថិភាព សុខុមាលភាព និងសក្តានុពលអភិវឌ្ឍន៍រយៈពេលវែង។

សម្រាប់លោកអ្នកដែលចង់បានលំនៅឋាននៅតំបន់នៅជិតព្រលានយន្ដអន្ដរជាតិថ្មីនេះ អាជធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតទៅ TIA CITY តាមរយៈលេខទួរស័ព្ទ៖ 087 888 501, 011 888 501 ឬទៅការិយាល័យផ្នែកលក់TIA CITY ផ្ទាល់ដែលស្ថិតនៅចំណូចរវាងមហាវិថី ស៊ី ជីនពីង និងផ្លូវ ៦០ ម៉ែត្រ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិតេជោ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

Photo 2025 05 30 17 06 37 (2)

Photo 2025 05 30 17 06 37

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia