ពេលខ្លះបងប្អូនតាមបណ្ដាខេត្ត សល់លុយបន្ទាប់ពីចំណាយចាំបាច់ប្រចាំខែ តែមិនដឹងជាយកលុយអ្វីទើបចំណេញព្រោះត្រឹម១០០ដុល្លារគិតថាតិចពេកវិនិយោគក៏មិនកើត ធ្វើដើមទុនរកលុយក៏មិនចេញ។
យ៉ាងណាមិញសម្រាប់បងប្អូននៅតាមបណ្ដាខេត្ត បើមួយខែសល់១០០ដុល្លារ តែមិនដឹងធ្វើអ្វីឲ្យចំណេញ បងប្អូនអាចចាប់ឱកាសរៀនវិនិយោគលើផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា) ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកហើយបើវិនិយោគជាប្រចាំនិងវិនិយោគរយៈពេលវែងនោះបងប្អូននឹងមានសេរីភាពហិរញ្ញវត្ថុ។
បច្ចុប្បន្នក្រុមហ៊ុនធំៗក្នុងស្រុកដែលឡើងផ្សារហ៊ុនលក់ភាគហ៊ុនជាសាធារណៈមានដូចជា ធនាគារ អេស៊ីលីដា រដ្ឋករទឹកក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលី ក្រុមហ៊ុនCellcard នឹងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ ដូច្នេះប្រជាជនទូទៅអាចវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនទាំងនេះដើម្បីរកចំណូលបន្ថែមតាមរយៈហ៊ុនឡើងថ្លៃនិងចំណូលពីភាគលាភ។
ខាងក្រោមនេះគឺជាជំហានដែលអ្នកត្រូវតែធ្វើឲ្យបានដើម្បីចេះវិនិយោគលើផ្សារហ៊ុនហើយមានឱកាសទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកដើម្បីបង្កើតចំណូលបន្ថែម៖
១. បើគណនីជួញដូរ
ដើម្បីអាចវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនធនាគារ អេស៊ីលីដានិងហ៊ុនផ្សេងៗទៀតបាន អ្នកត្រូវតែមានគណនីជួញដូរជាមុនសិន។ ចំពោះការបើកគណនីបច្ចុប្បន្នគឺបងប្អូនអាចបើកនៅក្នុង App ធនាគារ អេស៊ីលីដាតែម្ដង។ របៀបបើកគណនីជួញដូរ សូមចុចនៅទីនេះ។
២. ស្នើដំណើរការគណនី CSX Trade
បន្ទាប់ពីអ្នកបើកគណនីជួញដូរបានជោគជ័យហើយនោះ អ្នកនឹងទទួលបានលេខអត្តសញ្ញាណវិនិយោគិននិងលេខគណនីជួញដូរ ដូច្នេះអ្នកត្រូវយកលេខអត្តសញ្ញាណវិនិយោគិននិងលេខគណនីជួញដូរទៅស្នើដំណើរការគណនីCSX Trade នៅក្នុង App CSX Trade ។ សូមចុចនៅទីនេះដើម្បីស្នើដំណើករកាគណនីCSX Trade។
៣. វេរលុយទៅគណនីជួញដូរ
បន្ទាប់ពីស្នើដំណើរគណនី CSX Trade រួចហើយអ្នកត្រូវវេរលុយទៅកាន់គណនីជួញដូរដើម្បីដាក់លុយហើយចាប់ផ្ដើមរៀនទិញហ៊ុន។ ចំពោះរបៀបវេរគឺអាចខុសគ្នាដូច្នេះអ្នកអាចសួរបុគ្គលិកក្រុមហ៊ុនមូលបត្រ(Broker) ដែលអ្នកបានបើកគណនីជួញដូរជាមួយ។ បច្ចុប្បន្នគឺងាយស្រួល អ្នកអាចវេរលុយតាម App ធនាគារទៅកាន់គណនីជួញដូរបាន។
៤. រៀនទិញហ៊ុនក្នុងApp CSX Trade
នេះជាជំហានចុងក្រោយបន្ទាប់ពីអ្នកបានអនុវត្តធ្វើជំហានទី១ដល់៣ដូចដែលបានរៀបរាប់ខាងលើរួចហើយនោះ អ្នកអាចអនុវត្តទិញលក់ហ៊ុនជាក់ស្ដែងតាមទូរស័ព្ទដៃ។ បងប្អូនអាចចុចទីនេះ ដើម្បីស្នើដំណើរការគណនីCSX Trade ក្នុងApp CSX Trade ដើម្បីអាចទិញហ៊ុនតាមទូរស័ព្ទដៃបាន។
គួរបញ្ជាក់ផងដែរថាការទិញហ៊ុនគឺជាការវិនិយោគហើយការវិនិយោគគឺសុទ្ធតែមានហានិភ័យ ហើយការវិនិយោគលើផ្សារហ៊ុនក៏មានហានិភ័យដូចការវិនិយោគផ្សេងៗទៀតដែរ។ ដូច្នេះមុននឹងវិនិយោគលើផ្សារហ៊ុន អ្នកត្រូវសិក្សាស្វែងយល់សិន។
ការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាដូច្នេះបងប្អូនភាគច្រើនមិនទាន់ដឹងថាតើចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយទិញហ៊ុនគេទិញដោយរបៀបណា។ ដូច្នេះបើចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong