ចង់ដឹងខ្លួនឯងឆ្លាតកម្រិតណា សាកតេស្ត IQ ខ្លួនឯងលើវេបសាយ១នេះបាន អាចប្រើសេរីនិងមិនគិតថ្លៃ
Ping Chou EngMAY 29 20251.2 K views

IQ (Intelligence Quotient) គឺជារង្វាស់នៃភាពវៃឆ្លាតរបស់មនុស្សម្នាក់ៗ ដោយផ្អែកលើជំនាញគិត​ហើយត្រូវបានបង្ហាញចេញជាតួលេខ។ ជាពិន្ទុមធ្យមរបស់ IQ គឺស្មើនឹង ១០០ ប្រសិនបើអ្នកទទួលបានពិន្ទុខ្ពស់ជាងនេះ មានន័យថាអ្នកឆ្លាតជាងមនុស្សមានបញ្ញាមធ្យម ហើយបើពិន្ទុទាបជាង មានន័យថា ភាពឆ្លាតវៃរបស់អ្នកមានកម្រិតទាប។

ដូច្នេះប្រសិនបើអ្នកចង់ដឹងថាខ្លួន​ឯងមានIQខ្ពស់កម្រិតណា គឹអាចធ្វើការតេស្តសាកល្បងដោយខ្លួនឯងតាមរយៈ វេបសាយ My IQ ខណៈវេបសាយនេះអាចប្រើបានឥតគិតថ្លៃ លើកុំព្យូទ័រនិងទូរស័ព្ទដៃ ដោយលោកអ្នកអាចចំណាយពេលខ្ទង់២០នាទីដើម្បីតេស្ត។ 

សម្រាប់វេបសាយ My IQ គឺជាជម្រើសមួយក្នុងចំណោមវេបសាយជាច្រើនទៀត ដែលអាចទុកចិត្តបានសម្រាប់ការធ្វើតេស្តកម្សាន្តសាកល្បងទូទៅ។  ការវាយតម្លៃភាពវៃឆ្លាតរបស់វាផ្តល់នូវលទ្ធផលលឿន និងអាចទទួលយកបាន ដែលផ្អែកលើហេតុផលនៃការគិតវិទ្យាសាស្រ្ត។

ជាការពិតណាស់ IQ គឺនៅតែជាផ្នែកមួយដ៏សំខាន់នៃរបស់មនុស្ស ទោះជាបច្ចេកវិទ្យាតែងរីកចម្រើនទៅមុខ ជាពិសេសនៅក្នុងការងារដែលពឹងផ្អែកលើតក្កវិជ្ជា ជំនាញវិភាគ និងជំនាញបច្ចេកទេស។ ចំពោះអ្នកដឹកនាំវិញ បើបុគ្គលនោះមាន IQ ខ្ពស់ខ្លាំងគឺគេនឹងអាចដោះស្រាយបញ្ហាស្មុគស្មាញបានយ៉ាងឆាប់រហ័ស បង្កើតផែនការរៀបចំ និងលើកកម្ពស់ការច្នៃប្រឌិតបានល្អថែមទៀតផង៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia